ភ្នំពេញ ៖ នៅមិនប៉ុន្មានថ្ងៃទៀតទេ សមាហរកម្មសេដ្ឋកិច្ចអាស៊ាននឹងមានអាយុកាលមួយឆ្នាំ។
តើប្រទេសណាមួយក្នុងចំណោម សមាជិកអាស៊ានទាំង ១០ ទទួលបានផលចំណេញជាងគេពីសមាហរកម្មនេះ? ជុំវិញរឿងនេះ លោក គី សេរីវឌ្ឍន៍ បណ្ឌិតសេដ្ឋកិច្ច និងជាមន្ត្រីផ្នែកស្រាវជ្រាវនៃរាជបណ្ឌិតសភាកម្ពុជា លើកឡើងថា រយៈពេលមួយឆ្នាំនៃសមាហរកម្មសេដ្ឋកិច្ចអាស៊ាន គឺប្រទេសសិង្ហបុរីមានទំហំសេដ្ឋកិច្ចធំជាងគេ ។ប៉ុន្តែប្រទេសដែលមានការរីកលូតលាស់ខ្លាំងជាងគេនៅអាស៊ានគឺប្រទេស វៀតណាម។ ចំណែកកម្ពុជាវិញលោកបណ្ឌិត គី សេរីវឌ្ឍន៍ លើកឡើងថា កម្ពុជាទទួលបានផលចំណេញលើការលើកលែងពន្ធ ដែលធ្វើឱ្យទំនិញមួយចំនួនមានតម្លៃថោកជាងមុន។
ដើម្បីជ្រាប បន្ថែមទៀត សូមនាងកញ្ញា លោក លោកស្រី អញ្ជើញស្តាប់បទសម្ភាសន៍រវាងលោក កែវ សុខា និងបណ្ឌិតសេដ្ឋកិច្ច លោក គី សេរីវឌ្ឍន៍ ដូចតទៅ៖
