តុលាការរដ្ឋ Florida បានបង្គាប់ឱ្យប្រធានាធិបតីអាមេរិក Donald Trump បង់ប្រាក់ជិត ៦លានដុល្លារ ដោយសារតែគាត់បានរំលោភលើកិច្ចព្រមព្រៀងមុខជំនួញមួយ ។
តាមសារព័ត៌មាន Thai The Nation ដើមបណ្ដឹងគឺជាដៃគូររកស៊ីជំនួញរបស់លោក ក្នុងក្រុមហ៊ុន Golf Club ដែលបានប្ដឹងលោកដូណាល់ត្រាំ តាំងពីឆ្នាំ ២០១៣ គឺមុនពេលមហាសេដ្ឋីអចលនទ្រព្យរូបនេះ ឈរឈ្មោះជាបក្ខេជនប្រធានាធិបតី។
ដើមបណ្ដឹងនិយាយថា លោកត្រាំមានភាគហ៊ុននៅក្នុងនោះ ៤,៨៥ លានដុល្លារ តែចៅក្រម Kenneth Marra បានបង្គាប់ឱ្យលោកត្រាំ បង់ប្រាក់ ដើម្បីបង្គ្រប់កិច្ចសន្យារបស់ខ្លួននូវទឹកប្រាក់ ៥,៧ លានដុល្លារអាមេរិក ។
យ៉ាងណាក៏ដោយ មេធាវីរបស់លោកត្រាំ មិនទាន់ឆ្លើយតបនឹងការបង្គាប់របស់តុលាការនៅឡើយទេ ៕