ភ្នំពេញ៖ តុលាការកំពូល នឹងប្រកាសសាលដីកា នៅថ្ងៃទី១៦ ខែមីនា ករណីបណ្ដឹងសារទុក្ខរបស់អ្នកភូមិបឹងកក់នៅព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦នេះ តុលាការកំពូល បានលើកពេលប្រកាសសាលក្រម ករណីបណ្តឹងជំទាស់ទៅតុលាការកំពូល របស់ស្ត្រីបឹងកក់ទាំង ១៣នាក់ ដោយស្ត្រីទាំងនោះទាមទារឱ្យតុលាការ លើកលែងការចោទប្រកាន់ពួកគេទាំងស្រុង លើបទចោទ ចូលកាន់កាប់ដោយខុសច្បាប់អចលនវត្ថុរបស់និតិបុគ្គលសាធារណៈ និងប្រឆាំងនឹងមន្ត្រីរាជការសាធារណៈកាលពីឆ្នាំ២០១២ ទៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦វិញ។
អ្នកសង្កេតការណ៍សង្ឃឺមថា សំនុំរឿងនេះ តុលាការកំពូលនឹងទម្លាក់ចោលបទចោទប្រឆាំងស្រី្តទាំង ១៣ នាក់នេះ។
កញ្ញា ប៉ូ សាគុន មានសេចក្ដីរាយការណ៍៖
តំណាងសហគមន៍អ្នកភូមិបឹងកក់ បានឱ្យដឹងថា សវនាការ អស់រយៈពេលមួយព្រឹកនៅថ្ងៃនេះ លើសំនុំរឿងបណ្តឹងជំទាស់របស់អ្នកភូមិបឹងកក់ ១៣នាក់ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦នេះ តុលាការកំពូល នឹងប្រកាសសាលដីកា នៅថ្ងៃទី១៦ ខែមីនា ខាងមុខ។
លោកស្រី ទេព វន្នី បាននិយាយប្រាប់អ្នកសារព័ត៌មានថា បន្ទាប់ពីមានការចាប់ខ្លួន ពលរដ្ឋបឹងកក់ទាំង ១៣នាក់ ត្រូវបានជាប់ក្នុងពន្ធនាគារ ១ខែ ៣ថ្ងៃ ហើយបន្ទាប់មកក៏ត្រូវបានសាលាឧទ្ធរណ៍កាត់តម្រឹម ដោយផ្តន្ទាទោស ២ឆ្នាំ កន្លះ ប៉ុន្តែអនុញ្ញាតឱ្យនៅក្រៅឃុំ។
លោកស្រី អះអាង ពលរដ្ឋបឹងកក់ទាំង ១៣នាក់ ពុំពេញចិត្តចំពោះការសម្រេចនេះ ដោយចាត់ទុកថា ជារឿងអយុត្តិធម៌ ចំពោះប្រជាពលរដ្ឋដែលរងគ្រោះដោយសារបញ្ហាដីធ្លី ជាហេតុអ្នកស្រី និងអ្នកទាំង ១២ នាក់ទៀត សម្រេចប្ដឹងសារទុក្ខទៅតុលាការកំពូល។

លោកស្រី ទេព វន្នី មានប្រសាសន៍ថា៖ «ខ្ញុំមិនដែលបោះបង់ក្តីសង្ឃឹមទេ ក្នុងនាមយើងជាប្រជាពលរដ្ឋស្អាតស្អំ ក្នុមនាមយើងជាពលរដ្ឋដែលរងគ្រោះដោយពិតប្រាកដ គឺយើងនៅតែសង្ឃឹមថា យើងនឹងទទួលបាននូវភាពយុត្តិធម៌ និងភាពស្អាតស្អំត្រឡប់មកវិញតាមរយៈតុលាការកំពូល…»។
បើតាមអ្នកស្រី តុលាការកំពូល នឹងប្រកាសសាលដីកា នៅថ្ងៃទី១៦ ខែមីនា ខាងមុខ។
ជាមួយគ្នានេះ ស្ត្រី ជាប់ចោទ ម្នាក់ទៀត គឺ លោកស្រីសុង ស្រីលាពទទូចឱ្យតុលាការកំពូល ទម្លាក់បទ ចោទប្រឆាំង លើ ពួកគាត់ ទាំង១៣នាកនេះ តែលោកស្រី បើ ពុំដូច្នេះទេ មានន័យថា តុលាការនេះ មិនឯករាជ្យ និងកាត់សេចក្ដីដោយលំអៀង។
លោកស្រមានប្រសាសន៍ថា៖ «បើសិនជាតុលាការមួយនេះ គាត់ចង់ផ្តល់តុលាការមួយដែលស្អាតស្អំ ផ្តល់នូវតុលាការមួយដែលឯករាជ្យ សម្រាប់ប្រជាពលររដ្ឋដែលរងគ្រោះពិតប្រាកដ គាត់ត្រូវតែធ្វើការនៅតាមឆន្ទៈរបស់គាត់ ដែលស្វែងរកយុត្តិធម៌សម្រាប់ពួកខ្ញុំ»។
លោក អំ សំអាត ប្រធានបច្ចេកទេសស៊ើបអង្កេតផ្នែកសិទ្ធិមនុស្សនៃអង្គការលីកាដូ មាន ប្រសាសន៍ថា សង្ឃឹមថា តុលាការកំពូលនឹងលើកលែងបទចោទប្រឆាំងអ្នកស្រីបឹងកក់ ទាំង ១៣ នេះ។
លោក អំ សំអាត មានសប្រសាសន៍ដូចនេះថា៖ «ក្នុងអង្គសវនាការនៅតុលាការកំពូល ខ្ញុំឃើញការលើកឡើង ហាក់ដូចជាមិនមាន ភស្តុតាងណា ដែលត្រូវធ្វើការចោទប្រកាន់អ្នកទាំង ១៣ នាក់នោះទេ ចឹងយើងសង្ឃឹមថា តុលាការកំពូល និងចេញសាលដីការ ជាយុត្តិសាស្ត្រដើម្បីទម្លាក់ការចោទប្រកាន់ហ្នឹង»។
កាលពីអំឡុងឆ្នាំ ២០១២ សាលាដំបូងរាជធានីភ្នំពេញ និងសាលាឧទ្ធរណ៍ បានកាត់ទោសឱ្យអ្នកភូមិបឹងកក់ ១៣នាក់ ឱ្យជាប់ពន្ធនាគារ ម្នាក់ៗ ២ ឆ្នាំ កន្លះ បន្ទាប់ពីអ្នកបឹងកក់ទាំងនោះប្រមូលផ្តុំគ្នា ធ្វើសន្និសីទកាសែត និងរារាំងដល់អាជ្ញាធរដែលសម្រួលដល់ការ វិនិយោគរបស់ក្រុមហ៊ុនស៊ូកាកូអ៊ីន នៅតំបន់បឹងកក់។
តុលាការបានចោទអ្នកបឹងកក់ទាំង ១៣នាក់ ចំនួន ៣ករណី រួមមាន ១.ត្រៀមកាន់កាប់ដីបុគ្គលសាធារណៈ ២.ជេរប្រមាថប្រឆាំងនឹងមន្ត្រីសាធារណៈ៕