en     km
en     km

តុលាការ​កំពូល​ច្រានចោល​បណ្តឹងសុំ​នៅ​ក្រៅ​ឃុំ​មន្ត្រី​ គ​.​ជ​.​ប​

Share

ភ្នំពេញ៖តុលាការកំពូល នៅព្រឹកថ្ងៃសុក្រនេះ បានច្រានចោលបណ្តឹងសុំនៅក្រៅឃុំរបស់អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងជាអតីតប្រធានផ្នែកស៊ើបអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក។
ny-cak

ប្រធានចៅក្រមតុលាការកំពូល លោក ឃឹម ប៉ុន នៅព្រឹកថ្ងៃទី៣១ ខែមីនា នេះ បានសម្រេចបដិសេធបណ្តឹងសុំនៅក្រៅឃុំបណ្តោះអាសន្នរបស់មេធាវីការពារក្តីឲ្យលោក នី ចិរយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។ លោក ឃឹម ប៉ុន បញ្ជាក់ថា មូលហេតុមិនឲ្យលោក នី ចរិយា នៅក្រៅឃុំបណ្តោះអាសន្នព្រោះជាបទឧក្រិដ្ឋ។ នេះបើតាមការបញ្ជាក់របស់លោកមេធាវី ការពារក្ដីលោក នី ចរិយា។
លោក នី ចរិយា ត្រូវចាប់ឃាត់ខ្លួននិងឃុំខ្លួនក្រោមបទចោទប្រកាន់ថា បានសមគំនិតសូកប៉ាន់សក្សី ក្នុងករណីសំណុំរឿងនាង ខុម ចាន់តារ៉ាទី ហៅស្រីមុំ។ សកម្មជនសិទ្ធិមនុស្សនិងមន្ត្រី គជប ត្រូវឃុំខ្លួនអស់រយៈពេល១១ខែមកហើយ៕

Share

ព័ត៌មានទាក់ទង