en     km
en     km

តារាម៉ូដែល Myanmar ត្រូវបានតុលាការយោធាកាត់ទោសឱ្យជាប់គុក ៦ ឆ្នាំ

Share

តារាម៉ូដែល​មីយ៉ាន់ម៉ា​ម្នាក់​ត្រូវ​បាន​តុលាការ​យោធា​កាត់​ទោស​ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល​ប្រាំមួយ​ឆ្នាំ​ពី​បទ​បង្ហោះ​រូបភាព​នៅ​លើ​គេហទំព័រ​ឈ្មោះថា OnlyFans ។អាជ្ញាធរយោធាបាននិយាយថា អ្នកស្រី Nang Mwe San ដែលជាតារាម៉ូដែល និងជាអតីតវេជ្ជបណ្ឌិត ត្រូវបានចោទប្រកាន់កាលពី២សប្តាហ៍មុនពីបទ “ធ្វើឱ្យប៉ះពាល់ដល់វប្បធម៌ និងសេចក្តីថ្លៃថ្នូរ”។

 

តារាម៉ូដែល អ្នកស្រី Nang Mwe San ធ្លាប់ចូលរួមក្នុងការតវ៉ាប្រឆាំងនឹងយោធាដែលបានដណ្តើមអំណាចដោយរដ្ឋប្រហារក្នុងឆ្នាំ 2021។នាង​ត្រូវ​បាន​គេ​ជឿ​ថា​ជា​មនុស្ស​ដំបូង​គេ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ដែល​ត្រូវ​បាន​គេ​ចាប់​ដាក់​ពន្ធនាគារ​ពី​បទ​ផុសផ្សាយ​ក្នុងវេបសាយ OnlyFans។

តារាម៉ូដែលម្នាក់ទៀតឈ្មោះ Thinzar Wint Kyaw ដែលធ្លាប់បានបង្ហោះរូបភាពចូលរួមបាតុកម្មតវ៉ានៅលើបណ្តាញសង្គម ក៏ត្រូវបានចាប់ខ្លួនផងដែរកាលពីខែសីហា ក្រោមបទចោទដូចគ្នា នឹងត្រូវកាត់ទោសនៅខែតុលា។

 

អ្នកស្រី ណាង មវសាន(Nang Mwe San) ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទចែកចាយរូបភាព និងវីដេអូអាក្រាតកាយនៅលើបណ្តាញសង្គម ដែលត្រូវផ្តន្ទាទោសអតិបរមាប្រាំពីរឆ្នាំ។តារាម៉ូដែលរូបនេះរស់នៅក្នុងសង្កាត់ North Dagon នៃទីក្រុង Yangon ដែលជាតំបន់របបសិកភូមាអនុវត្តច្បាប់អាជ្ញាសឹក។

 

នៅក្នុងតំបន់អនុវត្តច្បាប់អាជ្ញាសឹក និងនៅក្រោមច្បាប់ស្តីពីភាពអាសន្នរបស់យោធាមីយ៉ាន់ម៉ា អ្នកដែលជាប់ចោទថាបានប្រព្រឹត្តបទល្មើសត្រូវបានកាត់ទោសនៅក្នុងតុលាការយោធា ហើយពួកគេមិនត្រូវបានផ្ដល់សិទ្ធិផ្សេងៗដូចជាសិទ្ធិទទួលបានមេធាវីជាដើម។

 

អ្នកស្រី ណាង មវសាន(Nang Mwe San) ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ Insein ដែលជាពន្ធនាគារដ៏ល្បីល្បាញរបស់រដ្ឋធានី និងធំជាងគេនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាកន្លែងដាក់អ្នកទោសនយោបាយជាច្រើន តាំងពីរដ្ឋប្រហារកាលពីឆ្នាំមុន។

 

ម្តាយរបស់អ្នកស្រី ណាង មវសាន(Nang Mwe San) បានប្រាប់ BBC ថាគាត់អាចទាក់ទងកូនស្រីក្នុង

រយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប៉ុន្តែគាត់មិនបានដឹងពីការកាត់ទោសនេះទេ រហូតដល់ប្រព័ន្ធផ្សព្វផ្សាយរបស់យោធាបានប្រកាសកាលពីថ្ងៃពុធ។

 

របបយោធាមីយ៉ាន់ម៉ាបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យរបស់លោកស្រី Aung San Suu Kyi នៅខែកុម្ភៈ ឆ្នាំ 2021 ដែលបង្កឱ្យមានការតវ៉ាដ៏ធំនៅទូទាំងប្រទេស។ ចាប់តាំងពីយោធាបានដណ្តើមអំណាច គេប៉ាន់ស្មានថាមានមនុស្សជាង 15,600 នាក់ រួមទាំងលោកស្រី ស៊ូជី សមាជិកសភា សកម្មជន និងអ្នកកាសែតផ្សេងទៀត ត្រូវបានចាប់ខ្លួន ។យោងតាមសមាគមជំនួយក្រុមឃ្លាំមើលអ្នកទោសនយោបាយបានអោយដឹងថាមានមនុស្សជាង 12.000 នាក់កំពុងជាប់ឃុំ និងអ្នកទោសនយោបាយយ៉ាងតិច 2.322 នាក់ត្រូវបានសម្លាប់។

ប្រភព៖ BBC News ថ្ងៃទី 29 ខែកញ្ញា ឆ្នាំ 2022

Share

ព័ត៌មានទាក់ទង