អាមេរិក ៖ ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ ទំនងខកចិត្តនឹងប្រទេសចិនដែល មិនបានជួយសហគមន៍អន្តរជាតិពេញ ទំហឹងក្នុងការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើងបាននិយាយថា ក្រុងវ៉ាស៊ីនតោន នឹងដោះស្រាយការគំរាមកំហែង អាវុធ នុយក្លេអ៊ែររបស់ក្រុង ព្យុងយ៉ាង ដោយឯកតោនភាគដោយមិនចាំបាច់ជំនួយពីចិនឡើយ។

លោក ត្រាំ បានអះអាងដូចនេះក្នុងបទសម្ភាសន៍ជាមួយកាសែតអង់គ្លេស Financial Times។ លោកបាននិយាយថាប្រសិន បើចិនមិនជួយដោះស្រាយរឿងរបស់កូរ៉េខាងជើង ទេនោះគឺមានអាមេរិក ធ្វើកិច្ចការនេះដោយខ្លួនឯងហើយអាចបានជោគ ជ័យទៀតផង។
លោក ត្រាំ បានបញ្ជាក់ដូចនេះ មុនពេលប្រធានាធិបតីចិន នឹងមកជួបលោកនៅសប្ដាហ៍នេះ។
លោកថា ជាការពិត ចិនមានឥទ្ធិពលណាស់ ទៅលើរបបក្រុង ព្យុងយ៉ាង ហើយចិនអាចជួយដោះស្រាយរឿងនេះ ដូចម្ដេច ព្រោះប្រទេស ២នេះមានទំនាក់ទំនងជិតស្និទ្ធនឹងគ្នា។ នៅក្នុងដំណើរទស្សនកិច្ចនៅទីក្រុងសេអ៊ូលកាលពីថ្មីៗនេះ លោក រដ្ឋមន្ត្រីការពារជាតិអាមេរិក James Mattis បានព្រមានថា បញ្ហាកូរ៉េខាងជើងប្រហែលជាគ្មានជម្រើស ក្រៅពីសង្រ្គាម នោះទេ ព្រោះក្រុង ព្យុងយ៉ាង នៅតែគឃ្លើនចំពោះការបាញ់សាកល្បងអាវុធនុយក្លែអ៊ែរ៕ BBC