ញ៉ូហ្សេឡេន ៖ មន្ត្រីប៉ូលីសញ៉ូហ្សេឡេនបាននិយាយនៅថ្ងៃអាទិត្យ ទី២៥ ធ្នូ នេះថា មនុស្សពីរនាក់បានស្លាប់ បន្ទាប់ពីរថយន្តក្រុងមួយគ្រឿងដឹកក្រុមតន្ត្រីដែលជាសិស្សសាលាមកពីប្រទេសតុងហ្គា បានបើកធ្លាក់ចុះជ្រោះជម្រៅប្រហែល ១០០ ម៉ែត្រ ខណៈដែលពួកគេធ្វើដំណើរទៅប្រទេស ញ៉ូហ្សេឡេន ក្នុងឪកាសថ្ងៃបុណ្យណូអែល។
ភ្នាក់ងាររថយន្តសង្គ្រោះបន្ទាន់បានឱ្យដឹងថា បុគ្គលិកបានរំដោះអ្នករងគ្រោះថ្នាក់បាន ៤១ នាក់ ហើយ ២៧ នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ។
ប៉ូលីសបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖«អ្នកដំណើរទាំងនោះត្រូវបានគេជឿថា ជាសិស្សវិទ្យាល័យ ហើយភាគច្រើនជាជនជាតិតុងហ្គា ដែលត្រូវបានមកទស្សនានៅប្រទេស នូវែលហ្សេឡង់ ដើម្បីរៃអង្គាសថវិកាសម្រាប់សាលារបស់ពួកគេនៅក្នុងតុងហ្គា»។ប្រភព៖CNA