ជប៉ុន៖ នាយករដ្ឋមន្ដ្រីជប៉ុនស៊ិនសូអាបេនៅថ្ងៃនេះ បានចុះហត្ថលេខាលើកញ្ចប់ថវិកាក្រសួងការពារជាតិនូវទឹកប្រាក់ ៤៣ពាន់ ៦រយ លានដុល្លារ ដែលតួលេខនេះកើនជាងបណ្ដាឆ្នាំ មុនៗ។
ការពង្រីកកញ្ចប់ថវិកាលើវិស័យការពារជាតិដ៏ច្រើនសន្ធឹកសន្ធាប់ ជាការឆ្លើយតបនិងស្ថានភាពជម្លោះដែនសមុទ្រជាមួយនឹងប្រទេសចិន និងការគំរាមកំហែងដោយអាវុធនុយក្លេអ៊ែរពីសំណាក់ប្រទេសកូរ៉េខាងជើង។
កញ្ចប់ថវិកាដែលលោក ស៊ិន សូអាបេ បានអនុម័តនេះ នឹងត្រូវចូលជាធរមានចាប់ពីថ្ងៃទី១ មេសា ឆ្នាំ២០១៧។ ទំហំកញ្ចប់ថវិការនេះបានស្ទុះឡើងខ្ពស់ជាងបណ្ដាឆ្នាំមុនៗដោយវាកើនឡើង១ពាន់៨រយលានដុល្លារ ៕ប្រភព :BBC
Post Views: 237