បង់ហ្សូល ៖ មេដឹកនាំដ៏យូរអង្វែង និងជាជនផ្តាច់ការមួយរូបគឺលោក យ៉ាយ៉ា ចាម៉េស៍ (Yahya Jammeh) បានស្នើឱ្យប្លុកសហគមន៍សេដ្ឋកិច្ចនៃបណ្តារដ្ឋអាហ្វ្រិកខាងលិច ហៅកាត់ ECOWAS ពន្យាពេលចាកចេញពីអំណាចរបស់លោករយៈពេលកន្លះថ្ងៃ គឺរហូតដល់ម៉ោង ៤ ល្ងាចម៉ោងនៅក្នុងស្រុក។ នេះបើតាមការបញ្ជាក់ ពីប្រភពរដ្ឋាភិបាលនៅថ្ងៃសុក្រទី ២០ នេះ។
តែយ៉ាងណា គោលបំណងចុះចេញពីតំណែងរបស់លោក ចាម៉េស៍ យ៉ាងណានោះ គឺមិនដឹងច្បាស់នោះទេ។
គួរគត់សម្គាល់ថា ការស្នើសុំពន្យារពេលចេញពីតំណែងនេះ គឺដោយសារកងទ័ពសហភាពអាហ្វ្រិក (អាហ្វ្រិកខាងលិច) ដឹកនាំដោយប្រទេស ហ្សេនេហ្គាល់ បានរុលចូលប្រទេសនេះ នៅម៉ោង ៣ ទាបភ្លឺថ្ងៃសុក្រ ទី២០ មករាដើម្បីតាមចាប់ខ្លួនជនផ្ដាច់ការ Yahya Jammeh ដែលគេជឿថាកំពុងលាក់ខ្លួននៅក្នុងវិមានប្រធានាធិបតី ដែលការពារយ៉ាងរឹងមាំដោយកងទ័ពអង្គរក្សរបស់លោកប្រមាណជា ២៥០០នាក់។