ភ្នំពេញ ៖ របាយការណ៍នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋានគរបាលជាតិ បានបង្ហាញថា គ្រោះថ្នាក់ចរាចរណ៍រយៈពេល ៣ ថ្ងៃក្នុងឪកាសបុណ្យចូលឆ្នាំចិន-វៀតណាមនេះ មានមនុស្ស ៣២នាក់ស្លាប់ និង ៩៧នាក់រងរបួសធ្ងន់ស្រាល ក្នុងគ្រោះ ថ្នាក់ចរាចរណ៍ ទូទាំងប្រទេស។
នាយកដ្ឋាននគរបាលចរាចរណ៍បានឲ្យដឹងទៀតថា មូលហេតុសំខាន់ ដែលបណ្តាលឲ្យកើតគ្រោះថ្នាក់ចរាចរណ៍គឺ ការបើកបរល្មើសល្បឿន និងបើកបរក្នុងស្ថានភាពស្រវឹង ហើយភាគច្រើននៃអ្នកស្លាប់ គឺជាអ្នកបើកបរម៉ូតូ ដោយមិនពាក់មួកសុវត្ថិភាព៕