ក្រុងប៉េកាំង៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ចិនបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា ប្រទេសចិនបានចាប់ផ្តើមធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូង ខណៈសេចក្តីសម្រេចមជ្ឈឹត្តការអន្តរជាតិស្តីពីជម្លោះដែនទឹកជាមួយប្រ ទេសហ្វីលីពីនកាន់តែខិតជិតចូលមកដល់។

កាសែត PLA Daily បានស្រង់សម្តីមន្ត្រីយោធានៅលើទំព័រកាសែត និងនៅលើប្រព័ន្ធអ៊ិនធើណែតមកចុះផ្សាយថា កងទ័ព ជើងទឹកចិនបានអនុវត្តធ្វើសមប្រយុទ្ធ និងបានបាញ់មីស៊ីលពិត នៅចន្លោះទីប្រជុំកោះ Paracels និងកោះហៃណានភាគខាង ត្បូងប្រទេសចិន កាលពីថ្ងៃសុក្រកន្លងទៅនេះ។
ទូរទស្សន៍រដ្ឋ CCTV បានផ្សាយសកម្មភាពនៃយន្តហោះចម្បាំង នាវាបាញ់មីស៊ីល ឧទ្ធម្ភាគចក្រឆ្លូបយកការណ៍ និងនាវាមុជ ទឹកជាដើមក្នុងសមយុទ្ធនេះ។
សែត PLA Daily បានចុះផ្សាយបន្តពីគេហទំព័ររបស់ក្រសួងការពារជាតិដែលបានសរសេរថា ការធ្វើសមយុទ្ធនេះផ្តោតសំខាន់លើប្រតិបត្តិការការត្រួតពិនិត្យដែនអាកាស និងការប្រយុទ្ធលើផ្ទៃសមុទ្រ ព្រមទាំងផ្តោតទៅលើការប្រឆាំងនាវាមុជទឹកផងដែរ ។
នេះជាសមយុទ្ធយោធាមួយ ស្វាគមន៍មុនការមកដល់សេចក្តីសម្រេចនៃអាជ្ញាកណ្តាលមជ្ឈឹត្តការអន្តរជាតិក្រុងឡាអេ ដែលនឹងមកដល់នៅថ្ងៃអង្គារ៍ទី ១២ កក្តដានេះ ដោយនិងសម្រេចលទ្ធផលចុងក្រោយនៃជម្លោះដណ្តើមដែនទឹករវាងប្រទេសហ្វីលីពីន និងប្រទេសចិន។
ទោះជាយ៉ាងណាកាសែត PLA Daily បានបញ្ជាក់ថា ការធ្វើសមយុទ្ធយោធារបស់ចិននៅពេលនេះគឺជាជាសកម្មភាពជាទម្លាប់ទៅហើយ ដែលចិនតែងតែធ្វើបែបនេះ ដោយមិនពាក់ព័ន្ធអ្វីទៅនិងការចេញសេចក្តីសម្រេចរបស់តុលាការមជ្ឈឹត្តការអន្តរជាតិនោះទេ។
ចិនអះអាងថា ខ្លួនមានដែនអធិបតេយ្យភាពលើដែនទឹកយុទ្ធសាស្ត្រសំខាន់ៗស្ទើរតែទាំងអស់ បើទោះបីចិនកំពុងរងបណ្តឹងជាមួយនិងប្រទេសជិតខាងរបស់ខ្លួននៅអាគ្នេយ៍ក៏ដោយ ពិសេសគឺហ្វីលីពីន និងវៀតណាម។
ទីក្រុងម៉ានីលធ្លាប់បានដាក់ពាក្យបណ្តឹងរបស់ខ្លួន ប្រឆាំងនឹងរដ្ឋាភិបាលទីក្រុងប៉េកាំងកាលពីឆ្នាំ ២០១៣ ដែលហ្វីលីពិនបានជំទាស់ទៅនឹងការអះអាងរបស់ចិន ដែលចងច្បមយកផ្លូវទឹកយុទ្ធសាស្ត្រនេះ និងបានចោទចិនថា បានរំលោភលើអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដែលប្រទេសទាំងពីរគឺជាហត្ថលេខីនិងគ្នា។
ក្រុងប៉េកាំងបានធ្វើពហិការមិនចូលដំណើរការនីតិវិធីនេះទេ ដោយនិយាយថា តុលាការអន្តរជាតិមួយនេះ មិនមានដែនយុត្តា ធិការលើបញ្ហានេះទេ ហើយខ្លួនក៏មិនទទួលស្គាល់សេចក្តីសម្រេចនេះផងដែរ។
តែយ៉ាងណាប្រទេសហ្វីលីពីនបាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនមានបំណងដើម្បីចែករំលែកធនធានធម្មជាតិជាមួយរដ្ឋាភិ បាលក្រុងប៉េកាំងនៅក្នុងដែនសមុទ្រជម្លោះនោះ ប្រសិនបើខ្លួនមានប្រៀបឈ្នះចិនលើផ្លូវច្បាប់នៅសប្តាហ៍ក្រោយមែននោះ។
រដ្ឋមន្ត្រីការបរទេសលោក Perfecto Yasay បានប្រាប់ AFP ថា រដ្ឋបាលលោកប្រធានាធិបតីលោក Rodrigo Duterte នឹងធ្វើ ការពិភាក្សាដោយផ្ទាល់ជាមួយចិន បន្ទាប់ពីសាលក្រមមជ្ឈឹត្តការអន្តរជាតិនិងប្រកាស នៅថ្ងៃអង្គារ៍ទី១២កក្តដា ខាងមុខនេះ។
រដ្ឋមន្ត្រីការបរទេសរូបនេះ បន្តថា ការចរចានេះអាចគ្របដណ្តប់ផលប្រយោជន៍រួមគ្នាលើឧស្ម័នធម្មជាតិ និងកន្លែងនេសាទក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ហ្វីលីពីន។
ប្រភព AFP