ភ្នំពេញ ៖ រដ្ឋាភិបាលកំពុងសិក្សាលទ្ធភាពសង់ផ្លូវរថភ្លើងតភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញទៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដែលស្ថិតជាយទីក្រុងភាគខាងលិចរាជធានីភ្នំពេញ។
យោងតាមគេហទំព័ររបស់ក្រសួងសាធារណការនិងដឹកជញ្ជូន កិច្ចពិភាក្សាគឺដើម្បីរកលទ្ធភាពសាងសង់ផ្លូវរថភ្លើងនេះនៅក្នុងអំឡុងខែមីនា ឆ្នាំ២០១៨៕