បង់ក្លាដេស៖ មន្រ្តីប៉ូលិសនៃប្រទេសបង់ក្លាដេសនិយាយថា ក្រុមខ្មាន់កាំភ្លើងបានវាយប្រហារទៅលើហាងកាហ្វេដ៏ពេញនិយមមួយកន្លែង ដែលនៅទីនោះសំបូរភ្ញៀវទេសចរណ៍បរទេស និងអ្នកកាទូតចូលទទួលទាន។ ហេតុការណ៍នេះកើតឡើងនៅរដ្ឋធានីដាកា ប្រទេសបង់ក្លាដេស ហើយខ្មាន់កាំភ្លើងបានចាប់ចំណាប់ខ្មាំងមួយចំនួនទៀតផង។

តាមសេចក្តីរាយការណ៍បានឱ្យដឹងបន្តថា ក្រុមខ្មាន់កំាភ្លើងជិតបាន ១០ បានភ្ជង់កាំភ្លើងទៅលើជនបរទេសចំនួន ៧ នាក់ធ្វើជាចំណាត់ខ្មាន់ ក្នុងហាងកាហ្វេដែលមានឈ្មោះថា Holey Artisan Bakery ស្ថិតក្នុងស្រុក Gulshan។
អ្នកនាំពាក្យនរគបាល បាននិយាយថា ក្នុងហេតុការណ៍នេះ មន្ត្រីនរគបាលពីរនាក់ត្រូវបានស្លាប់ និងប្រហែល 30 នាក់ទៀតបានរងរបួស ក្នុងការប្រយុទ្ធគ្នាជាមួយក្រុមខ្មាន់កាំភ្លើង។
តាមសេចក្តីថ្លែងការណ៍ចេញដោយទីភ្នាក់ងារសម្ងាត់ បានបង្ហើបព័ត៌មានថា សកម្មភាពនេះគឺបង្កឡើងដោយក្រុមសកម្មប្រយុទ្ធ Amaq ។ ព័ត៌មានក្រៅផ្លូវការបានឱ្យដឹងថា ក្រុមខ្មាន់កាំភ្លើងបានសម្លាប់មនុស្សជាង 20 នាក់ដែលមានជាតិសាសន៍ខុសគ្នា។
តែយ៉ាងណាមិនទាន់មានព័ត៌មានផ្លូវការណាមួយបញ្ជាក់ថា ការចាប់ចំណាប់ខ្មាំងនេះក្នុងគោលបំណងអ្វីនោះទេ។
ប្រភព BBC