USA៖ ទីភ្នាក់ងារអវកាសសហរដ្ឋអាមេរិក Nasa ទទួលបានជោគជ័យក្នុងការស្រាវជ្រាវថ្មីមួយទៀត ដោយបានទៅដល់គន្លងជុំវិញភពព្រហស្បតិ៍។
ក្រុមអ្នកវិទ្យាសាស្ដ្រគ្រោងប្រើយានអវកាសដើម្បីបញ្ចូនសញ្ញាទៅកាន់ផ្ទៃជ្រៅនៃភពព្រហស្បតិ៍។ ពិពភពមួយនេះបានកកើត ឡើងតាំងជាង ៤ពាន់លានឆ្នាំមកហើយ។
តែយ៉ាងណាវិស្វករបានព្រមានជាមុនថា ការបាញ់ម៉ាស៊ីនរ៉ុក្កែតវិទ្យាសាស្ត្រនេះគឺ ប្រកបដោយគ្រោះថ្នាក់ខ្លាំងណាស់។ ពីមុនមកគ្មានយានអវកាសណាហ៊ានធ្វើដំណើរទៅកៀកនឹងភពព្រហស្បតិ៍នោះទេ ព្រោះភពព្រហស្បតិ៍មានខ្សែក្រវ៉ាត់វិទ្យុសកម្មខ្លាំង ដែលអាចបណ្តាលអាចបំផ្លាញប្រព័ន្ធការពារអេឡិចត្រូនិចយានអវកាសបាន។ តាមប្រភព BBC ក្រុមវិទ្យាសាស្ត្រអាមេរិកបានស្រាវជ្រាវភពនេះ ៥ ឆ្នាំមកហើយ។
កាលពីខែមុន ក្រុមអ្នកវិទ្យាសាស្ដ្រអាមេរិកដដែលនេះ បាននាំដំឡួងជ្វាពីប្រទេសប៉េរូទៅដាំនៅលើភពនៃគន្លងព្រះអង្គារ បន្ទាប់ពីរកឃើញថា ដីនៅភពនោះមានជាតិសំណើម និង សារធាតុអំបិល៕
https://www.youtube.com/watch?v=jVpOWHLQAs4
ប្រភព៖BBC