ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិ បានអំពាវនាវដល់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុត្រូវទម្លាក់អត្រាការប្រាក់ឬមិនយកការប្រាក់ និងមិនត្រូវរឹមអូសទ្រព្យសម្បត្តិចំពោះប្រជាកសិករជួបគ្រោះទឹកជំនន់។

យោងតាមសេចក្តីថ្លែងការណ៍រួមចេញផ្សាយនៅថ្ងៃទី ២៤ សីហានេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារជាតិដាក់ចេញគោលការណ៍បីចំណុចអំពាវនាវឱ្យគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុត្រូវប្រុងប្រយ័ត្នក្នុងការបន្តផ្តល់ឥណទាន និងមានយន្តការដោះស្រាយទន់ភ្លន់ចំពោះ អតិថិជនរងគ្រោះដោយសារទឹកជំនន់។
គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុត្រូវ ត្រូវពិនិត្យនិងវាយតម្លៃលទ្ធភាពសងរបស់ប្រជាកសិកររងផលប៉ះពាល់ដោយសារទឹកជំនន់ ក្នុងការពន្យាពេលសង បន្ថយអត្រាការប្រាក់ ឬមមិនយកការប្រាក់ក្នុងរយៈពេលណាមួយ និងមិនត្រូវរឹបអូសទ្រព្យសម្បត្តិប្រជាកសិករឡើយ។