ភ្នំពេញ ៖ ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី ១៩ ធ្នូ នៅតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ សីតុណ្ហភាពនឹងធ្លាក់ចុះមកនៅក្នុងរង្វង់ ១៧ អង្សាសេ និង ១៩ អង្សាសេ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧត្តុនិយម។ ស្របពេលអាកាសធាតុធ្លាក់ចុះបែបនេះ ក្រសួងធនធានទឹក បានអំពាវនាវឱ្យសាធារណជន ពិសេស វីរយុទ្ធជនដែលកំពុងឈរជើងតាមតំបន់ភ្នំ ត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះសុខភាព។
សេចក្តីនេះបានឱ្យដឹងថា មូសុងឦសានបានចាប់ផ្តើមបង្កើនឥទ្ធិពល ធ្វើឱ្យសីតុណ្ហភាពអប្បបរមាថយចុះ ពិសេសតាមបណ្តាខេត្តនៅតំបន់ខ្ពង់រាប និងតំបន់ជួរភ្នំ សីតុណ្ហភាពអប្បបរមាអាចនឹងធ្លាក់ចុះមកនៅក្នុងរង្វង់ ១៧ អង្សាសេ និង ១៩ អង្សាសេ៕