en     km
en     km

ក្រសួងបរិស្ថាន នឹងរៀបចំកិច្ចប្រជុំប្រចាំឆ្នាំស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជាឆ្នាំ២០២៤

Share

ក្រសួងបរិស្ថាន បានសហការជាមួយអង្គការ Mekong Future Initiative នឹងរៀបចំកិច្ចប្រជុំប្រចាំឆ្នាំ ស្តីពីការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៤ នៅសណ្ឋាគារឯករាជ្យ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤។

កិច្ចប្រជុំប្រចាំឆ្នាំ ដែលមានការចូលរួមពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មន្ត្រីការទូត មន្ត្រីរាជការ ដៃគូអភិវឌ្ឍន៍ អ្នកជំនាញអាកាសធាតុ និងអ្នកពាក់ព័ន្ធសរុបជាង ៣០០នាក់នេះ នឹងមានរបៀបវារៈលើការពិនិត្យ ពិភាក្សាលើឯកសារយុទ្ធសាស្ត្រសំខាន់ៗមួយចំនួននៅចំពេលដែលកម្ពុជា និងពិភពលោកទាំងមូលកំពុងត្រៀមរៀបចំសន្និសីទកំពូលក្របខ័ណ្ឌសហប្រជាជាតិ ស្តីពីការប្រែប្រួលអាកាសធាតុលើកទី២៩ (COP29) នៅទីក្រុងបាគូ ប្រទេសអាហ្សែបៃសង់។

ជាងនេះ ព្រឹត្តិការណ៍កិច្ចប្រជុំប្រចាំឆ្នាំនេះ គ្រោងនឹងជជែកលើប្រធានបទសំខាន់ៗដូចជា ថាមពលកកើតឡើងវិញ ហិរញ្ញប្បទានបៃតង និងទីផ្សារឥណទានកាបូន។ គោលដៅការជជែកលើបញ្ហាទាំងអស់នេះ ដើម្បីជំរុញការអភិវឌ្ឍន៍ដោយចីរភាព និងនវានុវត្តន៍បច្ចេកវិទ្យាបរិស្ថានឆ្លើយតបនឹងប្រែប្រួលអាកាសធាតុដោយជោគជ័យ និងមានអព្យាក្រឹតកាបូននៅឆ្នាំ២០៥០៕

ប្រភពរូបភាព៖ក្រសួងបរិស្ថាន

Share

ព័ត៌មានទាក់ទង