ភ្នំពេញ ៖ បន្ទាប់ពីមន្ត្រីជំនាញនៃក្រសួងបរិស្ថាន សហការជាមួយអាជ្ញាធរដែនដីបានចុះធ្វើការស្រាវជ្រាវបញ្ហាទឹកក្នុងទន្លេបាសាក់តូច ដែលប្រែពណ៌ខ្មៅ កខ្វក់ និងមានក្លិនស្អុយខុសប្រក្រតីរួមមក រកឃើញថា បញ្ហានេះបណ្តាលមកពីការកកស្ទះនៃប្រព័ន្ធលូមេតាមបណ្តោយមហាវិថីព្រះសុធារស ធ្វើឱ្យទឹកលូដែលត្រូវហូរទៅកាន់បណ្តេញលូនៅបឹងត្របែកត្រូវហូរច្រាលចេញមកផ្នែកទន្លេបាសាក់តូចវិញ។
ពាក់ព័ន្ធបញ្ហាខាងលើនេះ អង្គភាពជំនាញរបស់រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងចាត់វិធានការក្នុងការធ្វើសកម្មភាពស្តារប្រព័ន្ធលូ ដែលកកស្ទះទាំងនេះ ហើយកិច្ចការនេះនឹងត្រូវបញ្ចប់រយៈពេលមួយខែ។
Post Views: 377