BBC៖ មន្ត្រីយោធាកូរ៉េខាងត្បូងបាននិយាយថា កូរ៉េខាងជើងបានបាញ់មីស៊ីលឆ្លងទ្វីបសាកល្បងពីនាវាមុជទឹកមួយ ប៉ុន្តែវាបានបរាជ័យក្នុងការបាញ់សាកល្បងលើកដំបូងរបស់ខ្លួន។

មន្ត្រីយោធាកូរ៉េខាងត្បូងបន្តថា ការបើកដំណើរការបាញ់មីស៊ីលគឺ នៅក្នុងដែនសមុទ្រភាគខាងកើតនៃឧបទ្វីបកូរ៉េ ជាបន្ត បន្ទាប់កាលពីថ្មីៗ។ កូរ៉េខាងជើង បានប៉ុនប៉ងបាញ់មីស៊ីលឆ្លងទ្វីបសាកល្បងមិនតិចជាង ៣ ខែមកហើយ បន្ទាប់ពីបាញ់សាកល្បងមិនបានសម្រេចពីនាវាមុជទឹករបស់ខ្លួនលើកនេះ។
ទោះបីជាអង្គការសហប្រជាជាតិបានហាមឃាត់ទីក្រុងព្យុងយ៉ាង មិនឱ្យផលិតអាវុធនុយក្លេអ៊ែរក៏ដោយ ក៏កូរ៉េខាងជើងនៅតែមានជំនឿថា ខ្លួននឹងអាចផលិតអាវុធនុយក្លេអ៊ែរបានសម្រេច។
យោងតាមប្រភពព័ត៌មាន BBC យោធាកូរ៉េខាងត្បូងបានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ប្រព័ន្ធ SLBM នេះត្រូវបានបាញ់ចេញពីនាវាមុជទឹក បានដំណើរជាធម្មតា ប៉ុន្តែយោធាកូរ៉េខាងត្បូងបានប៉ាន់ប្រមាណថា ការបាញ់មីស៊ីលសាកល្បងនោះ មិនបានជោគជ័យឡើយ។
មន្ត្រីយោធាបទីក្រុងសេអូលបន្ថែមថា "យើងថ្កោលទោសយ៉ាងខ្លាំងចំពោះអំពើបង្កហេតុបែបនេះដោយកូរ៉េខាងជើង"។ មីស៊ីលឆ្លងទ្វីបរបស់កូរ៉េខាងជើងនេះ ត្រូវបានចាប់ផ្តើមបាញ់នៅម៉ោង 11:30 ហោះចេញពីកំពង់ផែ Sinpo របស់កូរ៉េខាងជើង។
ប្រភព៖ BBC