ភ្នំពេញ៖ បច្ចេកទេសកាន់តែមានការរីកចម្រើន មនុស្សកាន់តែអាចកាត់បន្ថយការប្រើកំលាំងពលកម្មរបស់ខ្លួនកាន់តែច្រើន ដែលធ្វើឲ្យជីវិតកាន់តែងាយស្រួលក្នុងការរស់នៅ។
នៅក្នុងប្រទេសកម្ពុជា គ្រួសារដែលមានជីវភាពធូរធារ ហើយរវល់ការងារច្រើនតែងតែ ចំណាយថវិកា ទិញឧបករណ៍ទំនើបៗមានកុំព្យូទ័រ ទូរស័ព្ទ ហើយបញ្ចូល Game គ្រប់ប្រភេទ សម្រាប់ឲ្យកូនតូចៗ របស់ខ្លួនលេងប្រយោជន៍ ដើម្បីមានពេលវេលាធ្វើការងារ និង ដើម្បីកាត់បន្ថយការរំខានពីកូនៗ។
កត្តាទាំងអស់នេះម្តាយឪពុកហាក់ដូចជា មិនបានចាប់អារម្មណ៍ផលលំបាកនៅពេលក្រោយ។
ទង្វើបែបនេះ អ្នកជំនាញ សុខភាពកែវភ្នែក លោក ហម ពិសិដ្ឋ ជាចក្ខុការី និងជាអ្នកសម្របសម្រួលរបស់អង្គការមូនិធិ Fred Hollows ដែលជាអង្គការមួយមកពីប្រទេសអូស្ត្រាលី ធ្វើការ ទៅលើសុខភាពកែវភ្នែក បានបង្ហាញពីផលអាក្រក់ នៃការសម្លឹងកុំព្យូទ័រ ទូរស័ព្ទ។
លោកថាការសម្លឹងកុំព្យូទ័រ ទូរស័ព្ទ រយៈពេលយូរ ធ្វើឲ្យកុមារ ចុកភ្នែក ធ្វើឲ្យក្មេងឈឺក្បាល និងមិនចូលចិត្តអាន ហើយអាចធ្វើឲ្យភ្នែកក្មេងខ្ជិល ដែលធ្វើឲ្យក្មេងមើលលែងឃើញ និងមានបញ្ហាជាច្រើនទៀត ហើយជំងឺដែលកើតចេញពីបញ្ហាទាំងនេះគ្មានថ្នាំព្យាបាលទេ។
ដើម្បីជ្រាប សូមស្ដាប់បទសម្ភាសន៍រវាងកញ្ញា ច្រឹក ស្រីអូន និងលោក ហម ពិសិដ្ឋ អ្នកជំនាញខាងសុខភាពកែវភ្នែក ដូចតទៅ៖
