ភ្នំពេញ៖ ថ្ងៃទី ០១ វិច្ឆិកា ឆ្នាំនេះជាថ្ងៃបើកបវេសនកាលឆ្នាំសិក្សា ២០១៦-២០១៧ សម្រាប់សិស្សានុសិស្ស។ កាលពីយប់ថ្ងៃទី៣១តុលា នាយករដ្ឋមន្ដ្រី សម្ដេច ហ៊ុន សែន បានផ្ញើសារ តាមរយៈហ្វេស ប៊ុក ដោយលើកទឹកចិត្ត និងអំពាវនាវដល់សិស្សានុសិស្សទាំងអស់ ទៅចុះឈ្មោះចូលរៀន ជាពិសេសឪពុកម្ដាយ និងអាណាព្យាបាលត្រូវនាំកូនចៅទៅចុះឈ្មោះចូលរៀនអោយបានគ្រប់ៗគ្នា។
តែទោះជាមានការអំពាវនាវយ៉ាណាក៏ដោយ ក៏កុមារមួយចំនួននៅតែមិនទាន់អាចចូលរៀនបាន ជាក់ស្តែងក្មេងៗនៅតាមផ្លូវភ្លើងស្តុបនិង កុមាររើសអេតចាយ ពួកគេមិនបាន ទៅចូលរួមអបអរសាទរ ថ្ងៃបើកបវេសនកាលនោះទេ។ ពួកគេបានប្រាប់ថាគេមិនមែនមិនចង់ចូលរៀនទេតែដោយសារគ្រួសារក្រីក្រ តម្រូវឲ្យគេត្រូវជួយរកប្រាក់ដើម្បីផ្គត់ផ្គង់គ្រួសារ។
កញ្ញា ច្រឹក ស្រីអូន បានជួបកុមារតូចៗនេះ តាមដងផ្លូវនានា នៅរាជធានីភ្នំពេញដោយបាន រៀបរៀងបទយកការណ៍។ សូមស្ដាប់សេចក្ដីរាយការណ៍ដូចតទៅ៖

