ភ្នំពេញ៖ករណីកម្មកររោងចក្រដេរស្បែកជើងឈ្មោះ ជូ ហួយហ្វូតវែ ស្ថិតនៅភូមិរវៀង ឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាមជិត៧០នាក់ដួលសន្លប់កាលពីថ្ងៃសុក្រទី២៦ មករានេះមានស្ថានភាពធូរស្រាលនិងចេញពីមន្ទីរពេទ្យហើយ។

បើយោងតាមទំព័រហ្វេសប៊ុករបស់របបបេឡាជាតិសន្តិសុខសង្គមនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជិវៈបានឪ្យដឹងថានៅវេលាម៉ោង៩ព្រឹកកម្មកររោងចក្រដេរស្បែកជើងជូ ហួយហ្វូតវែបានដួលសន្លប់កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។ភ្លាម់ៗបន្ទាប់ពីកម្មករនិយោជិតសន្លប់ចៅកែរោងចក្របានដឹកកកម្មរតាម រថយន្តទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម។
លោក ចេង ហ៊ាង ប្រធានមន្ទីរការងារខេត្តកំពង់ចាម បានឲ្យដឹងថាកម្មករសន្លប់សរុបចំនួន៦៦នាក់ក្នុងចំណោមកម្មករសរុបជាង៣ពាន់នាក់បម្រើការងារក្នុងរោចនេះត្រូវបានដឹកតាមរថយន្តទៅសង្គ្រោបន្ទាន់នៅមន្ទីពេទ្យបង្អែកបាធាយ និងមន្ទីរពេទ្យបង្អែកជើងព្រៃ ។
លោក ចេង ហ៊ាងថាបច្ចុប្បន្នកម្មករទាំងនោះមានស្ថានភាពធូរស្រាលនិងចេញពីមន្ទីរពេទ្យត្រឡប់ទៅផ្ទះតាំងពីថ្ងៃម្សិលមិញ។ លោកបន្ថែមថា មូលហេតុកម្មករដួលសន្លប់បណ្តាលមកពីប្រព័ន្ធបញ្ចូលខ្យល់ខូចដោយសារត្រូវនឹងទឹកភ្លៀង មិនអាចអោយមានខ្យល់គ្រប់គ្រាន់នៅកន្លែងធ្វើការ។«ប្រព័ន្ធខ្យល់ចេញចូលមិនគ្រប់គ្រាន់ ទើបធ្វើអោយកម្មករដែលកំពុងធ្វើការហប់ បានជាមានអ្នកសន្លប់បន្តបន្ទាប់គ្នារហូតសរុបចំនួន៦៦នាក់ប៉ុន្តែមិនមានអ្នកធ្ងន់ធ្ងរនោះទេ»។
លោក ចេង ហ៊ាង ប្រធានមន្ទីរការងារខេត្តកំពង់ បញ្ជាក់ថាចៅកែរោងចក្របានអនុញ្ញាឲ្យកម្មករដែលប៉ះពាល់សុខភាពត្រឡប់ទៅសម្រាកនៅផ្ទះបន្ទាប់ពីមានករណីដួលសន្លប់ហើយកម្មករដែលទើបចេញពី មន្ទីរពេទ្យកាលពីម្សិលមិញនិងចូលធ្វើការងារជាធម្មតានៅថ្ងៃច័ន្ធស្អែកនេះ។
បើតាមរបាយការណ៍របបបេឡាជាតិសន្តិសុខសង្គមប្រចាំឆ្នាំ២០១៧បង្ហាញថាកម្មករនិយោជិតសន្លប់មានការថយចុះ៤៤៣នាក់បើធៀបទៅនឹងឆ្នាំមុន។ក្នុងឆ្នាំ២០១៧កម្មករនិយោជិតសន្លប់១១៦០នាក់ក្នុងចំណោមរោងចក្រចំនួន១៨ បើធៀបទៅនឹងឆ្នាំ២០១៦កម្មករនិយោជិតសន្លប់១៦០៣នាក់ក្នុងចំណោមរោងចក្រចំនួន២២។
មូលហេតុបណ្តាលឲ្យដួលសន្លប់ដោយសារការសាយភាយសារធាតុគីមី រោងចក្រមិនមានស្តង់ដា បរិយាកាសមិនល្អ ចង្អៀត ផ្នែកចិត្តសាស្ត្រសង្គម ករណីកម្មករស្លុតដួលសន្លប់តាមគ្នាជាដើម។
ក្នុងវិស័យឧស្សាហកម្មកាត់ដេរនាពេលបច្ចុប្បន្ននេះ បានផ្ដល់ការងារដល់ស្ត្រីប្រមាណ៧០ម៉ឺននាក់នឹងទទួលបានប្រាក់ខែគោល១៧០ដុល្លារចាប់ពីខែមករា ឆ្នាំ២០១៨នេះ៕