ក្នុងរយៈពេល៦ខែ ដើមឆ្នាំនេះ ករណីគ្រុនឈាមមាន១ ១៧៣ករណី ក្នុងនោះស្លាប់ចំនួន១ករណី។ តែ បើធៀបរយៈពេលដូចគ្នា គឺមានការថយចុះចំនួន ៥០% ។នេះជាការឱ្យដឹង របស់លោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ប្រធានមជ្ឈមណ្ឌលជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ដ្រ ជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាល។
មុខសញ្ញាដែលងាយឆ្លងជាងគេ គឺប្រជាជនរស់ក្នុងតំបន់កំពុងអភិវឌ្ឍន៍មានដូចជា រាជធានីភ្នំពេញ ខេត្ដកំពង់ស្ពឺ សៀមរាប កណ្ដាលជាដើម។ លោកវេជ្ជបណ្ឌិត បាន ពន្យល់ពីការថតចុះ ការផ្ទុះជំងឺគ្រុនឈាមនិង កត្តាអ្វីដែលខ្លះដែលខេត្តមួយចំនួននៅ បន្តកើតមានជំងឺកាចសាហាវនេះ។សូមស្ដាប់បទសម្ភាសន៍រវាងកញ្ញាច្រឹក ស្រីអូន និងលោកវេជ្ជបណ្ឌិត ហ៊ុយ រ៉េកុល ដូចតទៅ៖
ស្ដាប់សំឡេង៖
Post Views: 404