ភ្នំពេញ ៖ ប្រទេសជប៉ុន-ចិន នឹងផ្តល់រថយន្តក្រុង ២៨០ គ្រឿងដល់កម្ពុជា ដើម្បីជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ស្របពេលដែលកម្ពុជាមានរថយន្តក្រុងចំនួន ៥៧ គ្រឿងកំពុងដំណើរការសព្វថ្ងៃ។ នេះបើយោងតាមគេហទំព័រសាលារាធានីភ្នំពេញដែលបានបង្ហោះផ្សាយជាសាធារ ណៈនាពេលថ្មីៗនេះ។
កិច្ចប្រជុំនោះផ្តោតសំខាន់ទៅលើការបង្កើនសមត្ថភាពប្រតិបត្តិការណ៍ បង្កើនការថែទាំនិង ត្រួតពិនិត្យលក្ខណៈបច្ចេកទេសរថយន្ត ផ្តល់ការបណ្តុះ បណ្តាលអ្នកបើកបរ និងអ្នកបម្រើការនៅលើរថយន្តបង្កើនសមត្ថភាពការគ្រប់គ្រងពលកម្ម និងលើកកម្ពស់ការគ្រប់គ្រងរដ្ឋាករស្វយ័តដឹកជញ្ជូន បង្កើនសមត្ថភាពលើកកំពស់លើសម្ថភាពធ្វើគោលនយោបាយដឹកជញ្ជូនសាធារណៈ។
ប្រភពដដែលបានឱ្យដឹងទៀតថាកម្ពុជា នឹងទទួលបានរថយន្តក្រុងពីរដ្ឋាភិបាលជប៉ុនចំនួន ១៨០ គ្រឿង និងទទួលបានពីរដ្ឋាភិបាលចិន ចំនួន ១០០ គ្រឿង នៅពេលខាងមុខដ៏ឆាប់នេះ។
សូមជំរាបថាបច្ចុប្បន្នសាលារាជធានីភ្នំពេញ បានដាក់ឱ្យដំណើរការប្រព័ន្ធដឹកជញ្ជូនរថយន្ដក្រុងសាធារណៈចំនួន៥៧គ្រឿងដែលមាន៣ខ្សែកំពុងដំណើរការ ហើយនៅត្រឹមឆ្នាំ២០២០ សាលារាជធានីភ្នំពេញនឹងពង្រីកឲ្យបាន ១០ខ្សែបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការអ្នកធ្វើដំណើរក្នុងរាជធានីភ្នំពេញ៕