en     km
en     km

កម្ពុជាទទួលជោគជ័យក្នុងសកម្មភាពប្រយុទ្ធនឹងជំងឺរបេង

Share

ភ្នំពេញ៖ នៅក្នុងរបាយការណ៍របស់អង្គការសុខភាពពិភពលោក ស្ដីពីសុខភាពសកលឆ្នាំ ២០១៧ ទាក់ទងនឹងជំងឺរបេង បានបង្ហាញថា ៖ « កម្ពុជាបាននឹងកំពុងទទួលបានជោគជ័យល្អប្រសើរ ក្នុងសកម្មភាពប្រយុទ្ធនឹងជំងឺរបេង »។

របាយការណ៍របស់ក្រសួងសុខាភិបាលដែលសារព័ត៌មានក្នុងស្រុកមួយចុះផ្សាយបានឲ្យដឹងថា ក្នុងរយពេលជាង ១៦ ឆ្នាំ មកនេះ កម្ពុជាបានធ្លាក់ចុះនូវអត្រាស្លាប់ អត្រាឈឺ ដោយជំងឺរបេងបានច្រើន បើប្រៀបធៀបនិងបណ្តាប្រទេសដទៃ ដោយគិតពីឆ្នាំ ២០០០ ដល់ ២០១៦ គឺធ្លាក់ចុះបាន ៥៥ ភាគរយ។

សូមជម្រាបថា មកទល់នឹងឆ្នាំ ២០១៦ មានត្រឹមតែ២០ ករណីប៉ុណ្ណោះ នៅក្នុងចំណោមប្រជាជន ១០ ម៉ឺននាក់។ ការធ្លាក់ចុះនេះ គឺមកពីការយកចិត្តទុកដាក់ពី រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលដែលបានយកចិត្ដទុកដាក់ខ្ពស់ ពិសេសមានសេវាពិនិត្យ និងព្យាបាលជំងឺរបេង៕

 

 

Share

ព័ត៌មានទាក់ទង

Image