en     km
en     km

​អាជ្ញាធរ​ជប៉ុន​សម្លាប់​មាន់​ ២៣០​ពាន់​ក្បាល​បន្ថែម​ទៀត​ករណី​ជំងឺផ្ដាសាយបក្សី​

Share

ពួក​មន្ដ្រី​ក្រសួងសុខាភិបាល​ប្រទេស​ជប៉ុន​បានឱ្យ​ដឹង​ថា​ មាន់​ប្រហែលជា​ ២៣០​ពាន់​ក្បាល​នៅ​ឯ​កសិដ្ឋាន​មួយ​ ជាប់មាត់​សមុទ្រ​ប្រទេស​នេះ​ នឹង​ត្រូវ​ពិឃាត​អោយ​អស់​នៅ​ពេល​ឆាប់ៗ​នេះ​ បន្ទាប់​ពី​រក​ឃើញ​ថា​ មាន់​ទាំងនោះ​ ផ្ទុក​ជំងឺផ្ដាសាយបក្សី​។​

h1n1-japតាម​ទី​ភ្នា​ក់​សារព័ត៌មាន​ AFP​ កាលពី​ថ្ងៃ​អង្គា​រ៍​គេ​បាន​សម្លាប់​មាន់​ចំនួន​ ៣១​ម៉ឺន​ក្បាល​រួច​ទៅ​ហើយ​ បន្ទាប់​ពី​រក​ឃើញ​ថា​ ក្នុង​កសិដ្ឋាន​មួយ​នៅ​ជាប់មាត់​សមុទ្រ​ជប៉ុន​ ភាគ​និរតី​ផង​ដែរ​នោះ​ បាន​ងាប់​មាន់​ចំនួន​១០០​ក្បាល​ ដោយសារ​តែ​ផ្ទុក​ជំងឺផ្ដាសាយបក្សី​នេះ​។​

​កាលពី​ស​ប្ដា​ហ៍​មុន​ សត្វ​ទា​ចំនួន​ ១៨០០​ក្បាល​ ក៏​ត្រូវ​បាន​សម្លាប់​ដោយសារ​តែ​ កើត​ជម្ងឺ​ ផ្ដាសាយ​ប្រភេទ​នេះ​។​

​ជម្ងឺផ្ដាសាយបក្សី​ បាន​កើត​មាន​ទៅ​លើ​សត្វ​ស្លាប​ក្នុងស្រុក​ ហើយ​វា​កើត​មាននៅ​ពេល​រដូវ​ត្រជាក់​ចូល​មក​ដល់​។​ ជម្ងឺ​ប្រភេទ​នេះ​ មិន​ត្រូវ​តែ​កើត​មាន​ចំពោះ​ សត្វ​បក្សី​នោះ​ទេ​ គឺ​វា​អាច​ឆ្លង​មក​មនុស្ស​ផង​ដែរ​៕​ The​ Nation

Share

ព័ត៌មានទាក់ទង