អង្គរវត្ត៖ប្រាក់ចំណូលពីការលក់សំបុត្រឱ្យភ្ញៀវទេសចរណ៍បរទេសចូលទស្សនាប្រាសាទអង្គរវត្ត នៅក្នុងរយៈពេល ៦ខែនៃឆ្នាំ២០១៧នេះ បាន ៥២ លាន ១សែនដុល្លារ ដែលកើនឡើង ៦៦,៨ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៦។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន ANA ដែលចុះផ្សាយកាលពីថ្ងៃ សៅរ៍ ទី ១កក្កដា ។

តាមប្រភពនេះ អង្គរវត្តបានទទួលភ្ញៀវទេសចរណ៍បរទេសបាន ១លាន ២សែន៣ម៉ឺនដុល្លារ គិតពីខែមករា ដល់ខែមិថុនា ឆ្នាំ២០១៧ ដោយកើន ១២,៩ភាគរយ។ បរទេសដែល មកលេងអង្គរភាគច្រើនជាជនជាតិចិន កូរ៉េខាងត្បូង និងសហរដ្ឋ អាមេរិក។ ការកើនប្រាក់ចំណូលខ្ពស់ជាងគេ គឺ នៅខែកុម្ភៈ ដែលជារដូវចូលឆ្នាំចិន។
តម្លៃសំបុត្រសម្រាប់លក់ឱ្យភ្ញៀវទេសចរណ៍មាន ៣ប្រភេទ គឺ ចូលទស្សនាមួយថ្ងៃ ៣៧ដុល្លារ រយៈពេល ៣ថ្ងៃ ៦២ដុល្លារ និងរយៈពេលមួយសប្ដាហ៍ ៧២ដុល្លារ។
អង្គរវត្តត្រូវបានអង្គការយូណេស្គូដាក់ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោកនៅឆ្នាំ ១៩៩២ ៕
Post Views: 264