ភ្នំពេញ ៖ រដូវដាំដុះដំណាំផ្សេងៗនៅរដូវប្រាំងនៅលើវាលស្រែឆ្នាំនេះបានមកហើយ បន្ទាប់ពីការច្រូតកាត់ស្រូវវស្សារួច។ នៅឆ្នាំនេះ អង្គការសេដាកសង្កេតឃើញថា អាកាសធាតុហាក់ដូចជាអំណោយផលល្អ សម្រាប់ដំណាំរដូវវប្រាំង ដោយសារមានភ្លៀងធ្លាក់គ្រប់គ្រាន់នៅចុងរដូវវស្សា។ ដើម្បីជាជំនួយដល់កសិករដែលមានគម្រោងធ្វើការដាំដុះនៅដើមរដូវវប្រាំងនេះ អង្គការសេដាក មានគំនិតមួយចំនួនណែនាំដល់កសិករដូចខាងក្រោម៖
២.ដើម្បីជួយរក្សាសំណើមក្នុងដីបានល្អ កសិករគួរគ្របដីដោយប្រើចំបើង ឬស្លឹកឈើផ្សេងៗ។ ព្រោះសារធាតុទាំងនេះ នឹងរលួយក្លាយជាជីសម្រាប់ដំណាំ ជាពិសេសសម្រាប់ស្រូវនៅរដូវក្រោយ។
៣.ជៀសវាងដាំដំណាំតែមួយមុខនៅលើដីតែមួយ យកល្អដាំឲ្យបាន ២ ទៅ ៣ មុខ ប្រសិនបើខុសមួយ ក៏នៅបានមួយ។ ម្យ៉ាងទៀតការដាំដំណាំច្រើនមុខ អាចជួយការពារនូវការបំផ្លាញពីសត្វល្អិតចង្រៃបានផងដែរ។
៥.ក្តាប់ឲ្យបាននូវតំរូវការទីផ្សារ និងផែនការដាំដុះរបស់កសិករដទៃទៀត នៅក្នុងតំបន់ផ្សេងទៀត ដើម្បីជៀសវាងនូវការដាំដំណាំដូចៗគ្នា ពីព្រោះអាចបណ្តាលឲ្យផលិតរបស់កសិករ លើសតម្រូវការទីផ្សារ។
៦.ចងក្រងគ្នាជាក្រុមដើម្បីលក់ផលិតផល ពីព្រោះងាយស្រួលក្នុងការចចារតម្លៃ ហើយងាយស្រួល ដល់ឈ្មួញក្នុងការប្រមូលផ្តុំផលិតផល។ ប្រការល្អគួរជ្រើសរើសតំណាងកសិករ ដើម្បីទំនាក់ទំនងរកទីផ្សារ ជាពិសេស អ្នកដែលហ៊ានទិញផលិតផលក្នុងតម្លៃមួយសមរម្យ។ ជៀសវាងការដណ្តើមគ្នាលក់ផលិតផល ដែលអាចនាំឲ្យឈ្មួលងាយស្រួលក្នុងការបន្ថោកតំលៃ។
ចំណែកលោកអ្នកមីង ឡេង យាត ជាកសិកររស់នៅភូមិគោកងួន ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ គាត់ក៏មានបទពិសោធន៍ល្អក្នុងដាំដំណាំ និងភ្ជួរលុបគល់ជញ្ជ្រាំង ក្រោយពេលច្រូតកាត់រូចផងដែរ គាត់តែងធ្វើការភ្ជួរលុបគល់ជញ្ជ្រាំង និងជ្រើសរើសមុខដំណាំសំរាប់យមកដាំទៅតាមស្ថានភាពដី គឺគាត់បានដាំដំណាំដូចជា ននោង ត្រឡាច ត្រសក់ ។ ក្នុងមួយឆ្នាំនៅលើផ្ទៃដីប្រមាណជា ២៥ អារគាត់អាចទាញយកផលពីដំណាំទាំងនោះប្រមាណ ៣,៥ លានរៀល ដែលក្នុងនោះបានពីការលក់ស្រូវប្រមាណជា ២ លានរៀល និងផលបានពីការលក់បន្លែប្រមាណជា ១,៥ លានរៀល ។ លោកបញ្ជាក់ថា ការទទួលផលបានច្រើនបែបនេះគឺដោយគាត់បានអនុវត្តបច្ចេកទេសនេះអស់រយៈពេលជិត ១០ ឆ្នាំកន្លងមកហើយ ។
លោកបណ្ឌិត យ៉ង សាំងកុមារ ទីប្រឹក្សាជាន់ខ្ពស់នៃអង្គការសេដាក បានបញ្ជាក់ថា កសិករគ្រប់គ្នាគួរតែធ្វើការដាំដំណាំនៅរដូវប្រាំង ដើម្បីធ្វើជាគម្របដី ជួយរក្សានិងបង្កើនជីជាតិដី បន្លែហូបចុកគ្រប់គ្រាន់ ពិសេសបង្កើនប្រាក់ចំណូលដល់គ្រួសារផងដែរ។ លោកបន្ថែមថា ការគ្រប់គ្រង និងរក្សាជីជាតិដីបានល្អគឺជាភាពជោគជ័យដ៏ធំធេងរបស់កសិករ ក្នុងការបង្កើននូវទិន្នផលដំណាំ និងស្រូវដែលជាចំណែកមួយដ៏ធំសម្រាប់ជួយដល់សេដ្ឋកិច្ចគ្រួសារកសិករ៕
ប្រភពអត្តបទ៖ អង្គការសេដាក