ភ្នំពេញ៖ លទ្ធផលប្រឡងមធ្យមសិក្សាទុតិយភូមិ ឬប្រឡងបាក់ឌុបឆ្នាំនេះ បេក្ខជនប្រឡងជាប់និទ្ទេស A មានចំនួន ៤០៥នាក់ និទ្ទេស B ចំនួន ២ ៨០១នាក់ និទ្ទេស C ចំនួន ៥ ៥៩៥ នាក់ និទ្ទេស D ចំនួន ៨ ៨៣៥ នាក់និង និទ្ទេស E មានចំនួន ៣៨ ១១៧ នាក់ ស្មើនិង ៦២.១៨ ភាគរយនៃចំនួនសិស្សប្រឡងជាប់នៅឆ្នាំ ២០១៦នេះ។

យោងតាមសេចក្តីប្រកាស់ព័ត៌មានតាមរយៈគេហទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំ យុវជន និងកីឡា បានឲ្យដឹងនៅព្រឹកថ្ងៃទី ១០ កញ្ញានេះថា សិស្សប្រឡងមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា ឬបាក់ឌុប នៅឆ្នាំសិក្សា ២០១៦នេះ សិស្សដែលបានប្រឡងជាប់ថ្នាក់វិទ្យាសាស្ត្រពិត មានចំនួន ៣៨ ៤១៥នាក់ ស្មើនិងប្រមាណ ៥៧,២៨%។
ចំណែក បេក្ខជនប្រឡងជាប់ថ្នាក់វិទ្យាសាស្ត្រសង្គម មានចំនួន ១៧ ៣៣៨នាក់ ស្មើនិងប្រមាណ ៧៦,៧៥% នៃបេក្ខជនសរុបចំនួន ៥៥ ៧៥៣នាក់ ស្មើនិង ៦២,១៨% នៃបេក្ខជនដែលមានវត្តមានចំនួន ៨៩ ៦៦១នាក់ ។
បេក្ខជនទទួលបាននិទ្ទេស A ចំនួន ៤០៥ នាក់ មកពី៖
រាជធានីភ្នំពេញ មានចំនួន ១៨៣ នាក់
សៀមរាប មានចំនួន ៣៦ នាក់
បាត់ដំបង មានចំនួន ៣៤ នាក់
កណ្តាល មានចំនួន ២៩ នាក់
កំពង់ចាម មានចំនួន ២០ នាក់
បន្ទាយមានជ័យ មានចំនួន ១៦ នាក់
ព្រៃវែង មានចំនួន ១៤ នាក់
កំពត មានចំនួន ១១ នាក់
ត្បូងឃ្មុំ មានចំនួន ១១ នាក់
តាកែវ មានចំនួន ១១ នាក់
កំពង់ធំ មានចំនួន ១០ នាក់
ក្រចេះ មានចំនួន ០៩ នាក់
កំពង់ឆ្នាំង មានចំនួន ០៧ នាក់
ព្រះសីហនុ មានចំនួន ០៧ នាក់
កំពង់ស្ពឺ មានចំនួន ០២ នាក់
ពោធិ៍សាត់ មានចំនួន ០២ នាក់
មណ្ឌលគិរី មានចំនួន ០១ នាក់
ប៉ៃលិន មានចំនួន ០១ នាក់
ឧត្តរមានជ័យ មានចំនួន ០១ នាក់៕