en     km
en     km

​ភាគ​៨​ ៖​ ជន​ផ្ដាច់​ការ​នៅ​ហ្គាំ​បៀ​ចុះចាញ់​កម្លាំង​របស់​អ្នក​ប្រជាធិបតេយ្យ​ហើយ​យល់ព្រម​រស់នៅ​និរទេស​ខ្លួន(មានសំឡេង)​

Share

​ហ្គាំ​បៀ​ ៖​ នៅ​ទីបំផុត​ជន​ផ្ដាច់​ការ​នៅ​ប្រទេស​ហ្គាំ​បៀ​ ដែល​បាន​កាន់​អំណាច​ ២២​ឆ្នាំ​ ដោយ​កា​រំលោភសិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ បាន​សម្រេច​ចាក​ចេញ ពី​តំណែង​ក្រោម​ ការ​ឡោម​ព័ទ្ធ​ចាប់បង្ខំ​ពី​កងទ័ព​អាហ្វ្រិក​ខាងលិច​ដែល​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ​។​ ការ​ចុះចាញ់​របស់​ជន​ផ្ដាច់​ការ​ ចា​មេស​ នៅ​ថ្ងៃ​សៅ​រិ៍​ ទី​២១​ មក​រា​ នេះ​ ដូច​ជា​ដល់​ភាគ​បញ្ចប់​ហើយ​នៃ​ល្បែង​នយោបាយ​ឆ្មា​ចាប់​កណ្ដុរ​នៅ​ហ្គាំ​បៀ​។​ ល្បែង​នយោបាយ​ដ៏​គ្រោះ ថ្នាក់​នេះ​ ការ​ពិត​គឺ​ជន​ផ្ដាច់​ការ​ ចា​មេស​ ខ្លួនឯង​ជា​អ្នក​បង្កើត​ឡើង​ ហើយ​ធ្វើ​ឲ្យ​សហ​គម​អន្ដរជាតិ​ថ្កោលទោស​យ៉ាង​ខ្លាំង​។​

​តទៅ​នេះ​សូម​ស្ដាប់​ការ​អធិប្បាយ​រឿង​ដោយ​លោក​ នួន​ បូ​រិ​ន​៖​

ជន​ផ្ដាច់​ការ ​ចា​មេស​ ទទួល​សារភាព​កំហុស​ហើយ​ យល់​ប្រគល់​អំណាច​ឱ្យ​អ្នក​ឈ្នះ

លោក Yahya Jammeh
លោក Yahya Jammeh
​អ្វី​ដែល​នាំ​ឲ្យ​លោក​ ចា​មេស​ បោះបង់​ចោល​សមរភូមិ​របស់​លោក​នៅ​ពេល​នេះ​ គឺ​ដោយសារ​តែ​កងទ័ព​អាហ្វ្រិក​ខាងលិច​បាន​ឡោម​ព័ន្ធ​ជា​ច្រើន​ម៉ោង​វិមាន​ប្រធានាធិបតី​ទី​ដែល​លោក​ចាប់​យក​ជា​លំ​ដៅ​ដ្ឋា​ន​របស់​ខ្លួន​។​ ក្នុង​ការ​ឡោម​ព័ន្ធ​នេះ​ កងទ័ព​អាហ្វ្រិក​ខាងលិច​ បាន​ដាក់​ឱសានវាទ​ជា​លើក​ទី​ ២​ បង្ខំ​ឲ្យ​ជន​ផ្ដាច់​ការ​នេះ​យល់ព្រម​ចុះ​ចេញពី​តំណែង​ឲ្យ​បាន​មុន​ថ្ងៃ​រៀប​លិច​។​

​តែ​ដូចនេះ​ក្ដី​គេ​ដឹង​ថា​ មេដឹកនាំ​ប្រទេស​អាហ្វ្រិក​មួយ​ចំនួន​បាន​ចូល​ទៅ​ជួប​លោក​ ចា​មេស​ ហើយ​ប្រាប់​ពី​គ្រោះថ្នាក់​បើ​លោក​នៅ​តែ​មិន​ព្រម​ចាក​ចេញពី​តំណែង​។​

​មេទ័ព ​Gambia​ ប្រកាស​ទទួលស្គាល់​ ប្រធានាធិបតី​ថ្មី​

មេទ័ព Gambia
មេទ័ព Gambia
​តាម​បណ្តាញ​ផ្សាយ​ព័ត៌មាន​ Fox​ News​ មេបញ្ជាការ​កងទ័ព​ប្រទេស​ហ្គាំ​បៀ​ លោក​ឧត្តមសេនីយ៍​ Ousmane​ Badjie​ បាន​ប្រកាស​លើ​កញ្ចក់​ទូរ ទស្សន៍​ប្រាប់​ជនរួមជាតិ​ថា​ លោក​ទទួលស្គាល់​បេក្ខជន​ឈ្នះ​ឆ្នោត​ អា​ដា​ម៉ា​ បា​រ៉ូ​ ជា​ប្រធានាធិបតី​ស្របច្បាប់​។​

​ឧត្តមសេនីយ៍​រូប​នេះ​បាន​បញ្ជាក់​ទៀត​ថា​ កងទ័ព​គ្រប់​កង​អង្គភាព​ទាំងអស់​ត្រូវ​ស្តាប់​បញ្ជា​របស់​លោក​ ដោយ​មិន​ត្រូវ​ចល័ត​ទ័ព​ ឬ​ធ្វើ​សកម្មភាព​អ្វី​ខុសច្បាប់​ឡើយ​។​ លោក​ថា​ ប្រទេស​ជាតិ​មាន​រដ្ឋធម្មនុញ្ញ​ដែល​បាន​ត្រួសត្រាយ​ផ្លូវ​រួច​ស្រេច​ហើយ​ ដើម្បី​ឱ្យ​មាន​សុខ​សន្តិភាព​ និង​ការ​ផ្ទេរអំណាច​ដោយ​សន្តិវិធី​។​ ក្នុង​ន័យ​នេះ​ ក្នុង​នាម​លោក​ជា​មេបញ្ជាការ​កំពូល​របស់​ប្រទេស​ត្រូវ​តែ​ទទួលស្គាល់​ប្រធានាធិបតី​ដែល​ស្របច្បាប់​។​

ពលរដ្ឋ​ហ្គាំ​ប៊ី​រាំច្រៀង​ពេល​ដែល​ដឹង​ថា​ ជន​ផ្ដាច់​ការ​Jammeh​ សារភាព​កំហុស​សុំ​ទៅ​រស់នៅ​ក្រៅប្រទេស​

ពលរដ្ឋ ហ្គាំប៊ី ចេញមកតាមដងផ្លូវរាំច្រៀងពេលលោក Yahya Jammeh ជនកាន់អំណាចផ្តាច់ការចេញពីតំណែង។
ពលរដ្ឋ ហ្គាំប៊ី ចេញមកតាមដងផ្លូវរាំច្រៀងពេលលោក Yahya Jammeh ជនកាន់អំណាចផ្តាច់ការចេញពីតំណែង។
​ប្រធានាធិបតី​ចាញ់ឆ្នោត​នៃ​ប្រទេស​ហ្គាំ​ប៊ី​បាន​សម្រេច​ចាក​ចេញពី​ប្រទេស​ទៅ​នៅ​ប្រទេស​ គី​ណេ​ បន្ទាប់​ពី​ចុះហត្ថលេខា​យល់​ព្រមទៅ​រស់នៅ​ប្រ ទេស​នេះ​ ដែល​ជា​ផ្នែក​មួយ​នៃ​ការ​សុំ​សិទ្ធិ​ជ្រកកោន​នាំ​ឲ្យ​ប្រជាជន​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង​ដោយសារ​ពួក​គេ​បាន​ឈ្នះ​លើ​អ្នកគ្រប់គ្រង​អំណាច​ផ្ដាច់​ការ​ ២២​ ឆ្នាំ​មកនេះ​។​

តាម​សេចក្ដីរាយការណ៍​របស់​សារព័ត៌មាន​ក្នុងស្រុក​របស់​ប្រទេស​ ហ្គាំ​ប៊ី​ ដូច​ជា​ សារព័ត៌មាន​ Freedom​ Newspaper​ បាន​ឲ្យ​ដឹង​ថា​ ប្រជាជន​ ហ្គាំ​ប៊ី​ ទាំងប្រុស​ ទាំងស្រី​ ពិសេស​គឺ​ក្រុម​យុវជន​បាន​បញ្ចេញ​ទស្សន​និង​កាយវិការ​រាំច្រៀង​តាម​ដង​វិ​ថី​នានា​ទូ​ទាំង​ប្រទេស​ ដែល​មើលទៅ​ដូច​ជា​ការ​ស្វាគ មន៍​កងទ័ព​សហភាព​អាហ្វ្រិក​ មក​បណ្ដេញ​លោក​ ចា​មេស​ ចេញពី​អំណាច​។​ តែ​ជា​ការ​ពិត​ពួក​គាត់​សប្បាយ​រីករាយ​ដោយសារ​តែ​ដឹង​ថា​ លោក​ ចា​មេស​ សម្រេច​បោះបង់​ការ​ក្រាញ​អំណាច​របស់​លោក​ហើយ​ចុះចាញ់​ក្នុង​សមរភូមិ​មួយ​សុខ​ចិ​តុ្ដ​រស់នៅ​ជា​ជន​និរទេស​ខ្លួន​។​

​តាម​សេចក្ដីរាយការណ៍​ដដែល​ មេដឹកនាំ​សហភាព​អាហ្វ្រិក​មួយ​ចំនួន​កំពុង​តែ​សម្របសម្រួល​ឲ្យ​ប្រធានាធិបតី​ឈ្នះ​ឆ្នោត​ អា​ដា​ម៉ា​បា​រ៉ូ​ ចូល​កាន់​តំណែង​នៅ​រយៈពេល​ដ៏​ឆាប់​ខាង​មុខ​នេះ​។​

​កាលពី​ថ្ងៃ​ម្សិលមិញ​ក្រសួងការបរទេស​សហរដ្ឋអាមេរិក​ សហភាព​អឺរ៉ុប​ និង​អង្គការសហប្រជាជាតិ​បាន​ប្រកាស​គាំទ្រ​ប្រទេស​ ហ្សេ​នេ​ហ្គា​ល់​ ដែល​បាន​លើកទ័ព​សហភាព​អាហ្វ្រិក​ចូល​ទៅ​បណ្ដេញ​លោក​ ចា​មេស​ ចេញពី​អំណាច​។​ យ៉ាងណា​ក៏​ដោយ​លោក​ ចា​មេស​ ដែល​សម្រេច​ចាក​ចេញពី​តំណែង​នេះ​គឺ​បន្ទាប់​ពី​កងទ័ព​នៃ​ក្រុម​អង្គរក្ស​របស់​លោក​បាន​ទម្លាក់អាវុធ​រត់​ចោល​សមរភូមិ​ ដោយ​ទុក​ឲ្យ​លោក​ ចា​មេស​ ប្រឈម​មុខ​និង​ការ​ឡោម​ព័ន្ធ​របស់​កងទ័ព​សហភាព​អាហ្វ្រិក​។​ ប្រជាជន​ហ្គាំ​ប៊ី​ ភាគច្រើន​បាន​មក​ជួបជុំ​គ្នា​នៅ​រដ្ឋធានី​ បាន​យ៉ុ​ល​ ដើម្បី​ឃ្លាំមើល​ការ​ដើរ​ចូល​វិមាន​ប្រធានា ធិបតី​របស់​បេក្ខជន​ឈ្នះ​ឆ្នោត​ អា​ដា​ម៉ា​បា​រ៉ូ​។​

​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ទៀត​ សហគមន៍​អន្តរជាតិ​សាទ​ប្រធានាធិបតី​ថ្មី​ សហរដ្ឋអាមេរិក​ សហគមន៍​អឺរ៉ុប​ អង្គការសហប្រជាជាតិ​ និង​បណ្តា​ប្រ ទេស​មួយ​ចំនួន​ទៀត​នៅ​ទ្វីបអាហ្វ្រិក​ ប្រកាស​សាទរ​ ដោយ​ពួក​គេ​ចេញ​សេចក្តីថ្លែងការណ៍​រៀងៗ​ខ្លួន​គាំទ្រ​ ប្រធានាធិបតី​ជាប់​ឆ្នោត​អា​ដា​ម៉ា​ បា​រ៉ូ​ ដោយ​ចាត់​ទុក​ថា​ មេដឹកនាំ​ដែល​កើត​ចេញពី​ឆន្ទៈ​ប្រជាជន​ហ្គាំ​បៀ​ ឱ្យ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​នៃ​ប្រទេស​ក្រីក្រ​មួយ​នេះ​ទៀត​ផង​៕​ ប្រភព​ FN​

Share

ព័ត៌មានទាក់ទង