នាយករដ្ឋមន្ដ្រីនៃប្រទេសអ៊ុយក្រែន Arseniy Yatsenyuk ប្រកាសថាលោកនឹងលាលែងពីតំណែងនៅសប្ដាហ៍ក្រោយនេះ ព្រោះតែលោកខកចិត្តចំពោះការដឹកនាំរបស់លោក មិនមានការផ្លាស់ប្ដូរល្អប្រសើរតាមផែនការរបស់លោកដែលបានដាក់ចុះ។

លោក Arseniy Yatsenyuk បានចូលកាន់តំណែងនាយករដ្ឋមន្ដ្រីអ៊ុយក្រែន ចាប់តាំងពីប្រធានាធិបតីរណបប្រទេសរុស្ស៊ី Viktor Yanukovych ត្រូវបានបណ្ដេញចេញនៅខែកុម្ភៈ ឆ្នាំ ២០១៤ ។
លោក Yatsenyuk បានប្រកាសថា នឹងបង្កើតរដ្ឋសភាថ្មីនៅសប្ដាហ៍ក្រោយនេះ។ ជាមួយគ្នានេះប្រធានាធិបតីកាន់អំណាច Petro Poroshenko បានស្នើឲ្យលោកចុះចេញពីអំណាចតាំងពីខែកុម្ភៈមកម្ល៉េះ ដោយសារតែលោកបាត់បង់ការគាំទ្រពីសមាជិកសភា។ ប៉ុន្ដែមូលហេតុដែលនាំឲ្យនាយករដ្ឋមន្ដ្រីរូបនេះ ប្រកាសលាលែងពីតំណែងនោះ គឺម្យ៉ាងគត់ដោយលោកត្រូវបានវាយប្រហារថាជាប់ទាក់ទងនិងអំពើពុករលួយ។
បណ្ដាញផ្សាយព័ត៌មាន BBC ឱ្យដឹងថា ប្រធានរដ្ឋសភារបស់ប្រទេសនេះ ប្រកាសថានឹងត្រូវតែងតាំងនាយករដ្ឋមន្ដ្រីថ្មីតាមសំណើប្រធានាធិបតី។ យ៉ាងណាក៏ដោយនាយករដ្ឋមន្ដ្រីនេះ ទាមទារឲ្យបង្កើតរដ្ឋាភិបាលថ្មីនិងរំលាយរដ្ឋសភាដើម្បីឆ្ពោះទៅរកការបោះឆ្នោតឡើងវិញ៕
ប្រភព៖ BBC