en     km
en     km

​ត្រាំ​និង​ពូ​ទី​ន​ព្រមព្រៀង​គ្នា​លើ​កូរ៉េ​ខាងជើង​តែ​គេ​ថា​រុ​ស្ស៊ី​គ្មាន​ឥទ្ធិពល​ដូច​ចិន​ទេ

Share

ប្រធានាធិបតីអាមេរិក ដូណាល់ត្រាំ និងសមភាគី រុស្ស៊ី ប្លាឌឺមៀ ពូទីន បានព្រមព្រៀងគ្នាធ្វើឲ្យជឿនលៀនដំណោះស្រាយការទូត ករណីប្រទេសកូរ៉េខាងជើង។

ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងលោក ដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។
ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងលោក ដូណាល់ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក។

តាមគេហទំព័រព័ត៌មាន Independent មេដឹកនាំទាំង២ បានព្រមព្រៀងដូចនេះ ធ្វើឡើងក្នុងកិច្ចសន្ទនាតាមទូរស័ព្ទជាមួយគ្នា កាលពីថ្ងៃអង្គារិ៍ទី ២ ឧសភា។

ក្នុងកិច្ចសន្ទនានេះ ទាំងលោកពូទីន និង លោក ត្រាំបានចាត់ទុកប្រទេសកូរ៉េខាងជើង ថា ជារដ្ឋគ្រោះថ្នាក់មួយ ។តែមេដឹកនាំទាំង២ បានសន្យាធ្វើការរួមគ្នាដើម្បីដោះស្រាយបញ្ហារបស់កូរ៉េខាងជើងតាមរយៈ ដំណោះស្រាយការទូត។

តែយ៉ាងនេះក្តី ក្រុមទីប្រឹក្សាសេតវិមានសហរដ្ឋអាមេរិក បាននិយាយថា ក្រុងម៉ូស្គូ មានឥទ្ធិពលតិចតួច បើប្រៀបធៀបនិងប្រទេសចិន គឺ ក្រុងព្យុងយ៉ាងគោរព កោតខ្លាចច្រើនជាង។

ស្របពេលនេះដែរ លោក ត្រាំ សន្យាជួប លោក ពូទីន ម្តងទៀត នៅឯកិច្ចប្រជុំ G20 នៅប្រទេសអាល្លឺម៉ង់ នៅខែកក្កដា។ យ៉ាងណាក៏ដោយមិនទាន់មានប្រតិកម្ម ភា្លមៗពីកូរ៉េខាងជើងនៅនៅឡើយទេជុំវិញមេដឹកនាំអាមេរិក និងរុស្ស៊ី និយាយអំពីកូរ៉េខាងជើងនេះនៅឡើយទេ៕ ប្រភព: Independent

Share

ព័ត៌មានទាក់ទង