ក្រុងបាងកក ៖ គណៈរដ្ឋមន្ត្រីថៃនៅថ្ងៃអង្គារទី២៩ ខែវិច្ឆិកា នេះ បានស្នើឈ្មោះព្រះអង្គម្ចាស់ Maha Vajiralongkorn ដើម្បីឱ្យសភាជាតិថៃ ត្រួសត្រាយផ្លូវសម្រាប់ការអនុម័តទទួលយល់ព្រមជាព្រះមហាក្សត្រនៅប៉ុន្មានសប្តាហ៍ក្រោយនេះ បន្ទាប់ពីឪពុករបស់ព្រះអង្គ គឺព្រះបាទ ភូមិបុលអាឌុលយ៉ាតេជ យាងចូលទិវង្គត់។

ព្រះរាជបុត្រ Vajiralongkorn គឺជាអ្នកដាក់ឈ្មោះស្នងរាជ្យពីព្រះមហាក្សត្រ Bhumibol Adulyadej ដែលបានចូលទិវង្គត់កាលពីថ្ងៃទី ១៣ ខែតុលា ក្នុងព្រះជន្ម ៨៨ វស្សា ។ ការសោយទីវង្គត់ព្រះបិតារបស់ព្រះនាំឱ្យប្រជាជនប្រុសស្រី មានទុក្ខយ៉ាងក្រៀមក្រំ ហើយរដ្ឋាភិបាលបានប្រកាសកាន់ទុក្ខរយៈពេលមួយខែផងដែរ។ ចំណែកការឡើងគ្រងរាជ្យបន្ទាប់ក៏ត្រូវបានពន្យារពេលផងដែរ៕ប្រភព៖CNA