en     km
en     km

អ្នកនាំពាក្យ​គជ​ប​៖​ថ្ងៃ​ «​ស​»​និង​ថ្ងៃ​បោះ​ឆ្នោត​ គ្មាន​ការ​គំរាមកំហែង​ ការ​ផ្សព្វផ្សាយ​ត្រូវ​តែ​អ​ព្យា​ក្រឹត្យ​

Share

ភ្នំពេញ៖ក្នុងបទសម្ភាសន៍ជាមួយវិទ្យុស្ត្រី FM -102 លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប និយាយថា ប្រព័ន្ធផ្សព្វផ្សាយ ដើរតួនាទីសំខាន់ណាស់ ព្រោះ ជាឧបករណ៍មួយ ធ្វើឱ្យប៉ះពាល់ ជាវិជ្ជមាន ផងនិងអវិជ្ជមានផងដល់ អ្នកបោះឆ្នោត និងបក្សនយោបាយ។

big-hong-puthea

 

លោកពន្យល់ថា សម្រាប់ថ្ងៃ«ស»ដែលហាមធ្វើសកម្មភាពនយោបាយ គឺ ការដាក់កំហិតមួយលើប្រព័ន្ធផ្សព្វផ្សាយលើអ្នកនយោបាយ ឱ្យប្រតិបត្តិតាមច្បាប់ បោះឆ្នោត បានខ្ជាប់ខ្ជួន។ លោកបន្តថា សម្រាប់ថ្ងៃបោះឆ្នោតវិញ គឺ មិនត្រូវឱ្យមានសារ គំរាម ឬបំភិតបំភ័យ ទិញសន្លឹកឆ្នោត អ្នកបោះឆ្នោត។ ចំណែក ប្រព័ន្ធផ្សព្វផ្សាយ អាចផ្សាយលទ្ធបោះឆ្នោតបានតែមិនចុះផ្សាយថា បក្សនេះចាញ់ បក្សនោះឈ្នះនោះទេ ព្រោះជាការនាំឱ្យមានការភ័ន្តច្រឡំ។ លោកថា អ្នកសារព័ត៌មានក៏មានទោសដែរ បើ មិនគោរពច្បាប់បោះឆ្នោត។សូមស្ដាប់ បទសម្ភាសន៍រវាងកញ្ញា ជុំ ជោគជាតា និង លោក ហង្ស ពុទ្ធា ដូចទៅ៖

Share

ព័ត៌មានទាក់ទង