ភ្នំពេញ៖ អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP)ប្រចាំនៅកម្ពុជា និងក្រុមហ៊ុនចិន Green Leader Holdings Group Limited ចុះកិច្ចព្រមព្រៀងគ្នាផ្តោតលើការពង្រឹកខ្សែសង្វាក់ផលិតកម្ម និងតម្លៃទីផ្សាដំឡូងមី។

នៅលើគេហទំព័រហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្មបានចុះផ្សាយនៅថ្ងៃទី ២៣ សីហា ថា កិច្ចព្រមព្រៀងមានរយៈពេលជាងបីឆ្នាំដោយមានមូលនិធិរួមគ្នានូវទឹកប្រាក់សរុប៨០ម៉ឺនដុល្លារអាមេរិក។មូលនិធិនេះនឹងប្រើសម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍លើវិស័យដំឡូងមីចាប់ផ្តើមនៅខែសីហា ឆ្នាំ ២០១៨ ដល់ ឆ្នាំ ២០២១។
ក្រសួងពាណិជ្ជកម្ម ឱ្យដឹងថា រោងចក្រកែច្នៃដំឡូងមីដែលគ្រោងសាងសង់នៅខេត្តក្រចេះ អាចផលិតម្ស៉ៅដំឡូងមីបានប្រមាណមួយលានតោនក្នុងមួយឆ្នាំ៕
Post Views: 973