លោក អូបាម៉ា ចាប់ផ្ដើមបិទទំព័រសៀវភៅរបស់លោកនៅសេតវិមានមួយទំព័រម្ដងៗ ដោយរង់ចាំការបិទទាំងស្រុងនៅពេលលោកចាកចេញពីសេតវិមាននៅថ្ងៃទី ២០មករា ខណៈលោកត្រូវផ្ទេរអំណាចទៅអោយលោក ដូណាល់ត្រាំ ជាប្រធានាធិបតីជាប់ឆ្នោត។
ជាមួយគ្នានេះ លោកស្រី Michelle Obama និងអនុប្រធានាធិបតីរបស់លោក គឺលោក Joe Biden ក៏ថ្លែងសុរន្ទកថា ជំរាបលាដូចគ្នានេះដែរ។
សុរន្ទកថាដែលគួរឲ្យចាប់អារម្មណ៍បំផុតរបស់លោក អូបាម៉ា។
ប្រធានាធិបតីស្បែកខ្មៅរូបនេះ ថ្លែងសុរន្ទកថា ដោយមនោសញ្ចេតនាអាឡោះអាល័យពោរពេញដោយការណែនាំអប់រំអោយមានការឯកភាពជាតិជុំវិញលោក ដូណាល់ត្រាំ។
លោក អូបាម៉ា ដឹកនាំសហរដ្ឋអាមេរិកក្នុងឋានៈជាប្រធានាធិបតីរយៈពេល ៨ឆ្នាំមកនេះ ត្រូវបានគេមើលឃើញថា ធ្វើអោយសេដ្ឋកិច្ចអាមេរិកមានការរីកចំរើន បើទោះបីអាមេរិករងការបែកបាក់ និងឈឺចាប់ដោយសារតែអំពើបាញ់ប្រហាររបស់ក្រុមខ្មាន់កាំភ្លើងផ្សេងៗក្នុងគំនុំជាតិសាសន៍ក៏ដោយ៕ The Nation