សៀមរាប៖ លោក កឹម សុខាប្រធានគណបក្សសង្គ្រោះជាតិបានលើកឡើងថា «យើងអត់ធ្វើសង្គ្រាមរវាងខ្មែរនឹងខ្មែរជាដាច់ខាត» ។
លោក កឹម សុខា បានថ្លែងដូចនេះ នៅពេលចុះផ្សាយគោលនយោបាយអាទិភាព ទាំង ៥ចំនុច ដល់សកម្មជនបក្សរបស់ខ្លួននៅក្នុងខេត្តសៀមរាប នៅព្រឹកថ្ងៃទី ២៧ ខែមិនា ឆ្នាំ ២០១៧នេះ ។
នេះជាលើកទីមួយហើយ ដែលគណបក្សសង្គ្រោះជាតិបានប្រកាសចំហររបស់ខ្លួនសាជាថ្មីបែបនេះ។
នៅពេលដែលកម្ដៅនយោបាយបានផ្ទុះឡើង កាលពីចុងឆ្នាំ ២០១៥ និងដើម ឆ្នាំ ២០១៦ គេសង្កេតឃើញគណបក្សាសង្គ្រោះជាតិ ក៏ធ្លាប់ដាក់ចេញនូវគោលនយោបាយរបស់ខ្លួន គឺ មិនឈ្លោះ មិនឆ្លើយ មិនឆ្លង ផងដែរ៕
Post Views: 286