ហ្គាំប៊ៀ៖ ប្រធានាធិបតីថ្មីនៃប្រទេសហ្គាំប៊ៀ ដែលទើបចូលកាន់តំណែងបានសម្រេចដោះលែងអ្នកទោស ២៧០នាក់ ដោយសារតែពន្ធនាគារណែនណាប់ពេញដោយអ្នកទោស។
ប្រព័ន្ធពន្ធនាគារក្រោមការដឹកនាំរបស់លោក ចាម៉េស មានភាពចង្អៀត ខ្វះអនាម័យ ដែលក្រុមសិទ្ធិមនុស្សចាត់ទុកថា ជាពន្ធនាគារមិនមានស្តង់ដាត្រឹមត្រូវ។
ការដោះលែងអ្នកទោសចំនួនដ៏ធំនេះ ក៏ស្របពេលដែលរដ្ឋាភិបាលថ្មី រកឃើញថា អ្នកទោសមួយចំនួនមិនបានឆ្លងកាត់ការជំនុំជំរះក្តីត្រឹមត្រូវនោះទេ ហើយការដោះលែងនេះ ក៏ធ្វើឡើងតាមក្រិត្យរបស់លោកប្រធានាធិបតី អាដាម៉ា បារ៉ូ ផងដែរ៕