en     km
en     km

រដ្ឋមន្ត្រីការបរទេសអឺរ៉ុបដាក់ទណ្ឌកម្មលើពួកយោធាភូមាករណីរំលោភសិទ្ធិមនុស្ស

Share

ក្រុមរដ្ឋមន្ត្រីការបរទេសអឺរ៉ុបបានអនុម័តរួមគ្នាដោយដាក់ទណ្ឌកម្មលើឧត្តមយោធាភូមាពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សទៅលើ សហគមន៍ម៉ូស្លីមរ៉ូហ៊ីងយ៉ា។ 

បើតាមបណ្ដាញផ្សាយព័ត៌មាន DW របស់អាល្លឺម៉ង់ ការសម្រេចនេះធ្វើឡើង កាលពីថ្ងៃ ច​ន្ទ ទី ២៦ កុម្ភៈ ។

ប្រភព DW បន្តថា វិធានការនេះបង្ហាញពីភាពរឹងមាំ របស់ស្ថាប័នសហភាពអឺរ៉ុបទៅលើពួកឧត្តមសេនីយភូមាដោយសារពាក់ព័ន្ធការវាយប្រហារទៅលើ សហគមន៍ម៉ូស្លិមរ៉ូហ៊ីងយ៉ា។ អំពើហិង្សាទៅលើ់ជាតិសាសន៍មួយនេះ បានប​ណ្ដាលឱ្យពលរដ្ឋសហគមន៍នេះ ជិត ៧រយពាន់នាក់ បានភៀសខ្លួនទៅនៅប្រទេសបង់ក្លាដេស និងច្រើនរយនាក់បានស្លាប់។

កាលពីសប្ដាហ៍មុន ស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិបានព្រមានដាក់លោកស្រី អ៊ុង សានស៊ូជី ក្នុងបញ្ជីនៃឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ។ តែសហភាពអឺរ៉ុបមិនបានឃើញចាត់ការលើលោកស្រីជ័យលាភសន្តិភាពនេះទេ ។

លោកស្រី សូជី គឺជារដ្ឋមន្ត្រីការបរទេសភូមាផង និងជាសមាជិកក្រុមប្រឹក្សារដ្ឋផងដែលមានឋានៈស្មើប្រធានាធិបតី។ ប៉ុន្ដែលោកស្រីមិនមានអំណាចលើ់សន្តិសុខជាតិដូចពួកយោធានោះទេ៕

Share

ព័ត៌មានទាក់ទង