ប្រភពរូបភាព៖ រដ្ឋបាលខេត្តកណ្ដាល
រដ្ឋបាលខេត្តកណ្ដាល បានប្រកាសថា សកម្មភាពរាំស្ទាក់សុំលុយ មិនត្រូវបានអនុញ្ញាតឡើយ ក្នុងមូលដ្ឋានខេត្តកណ្ដាល ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាពាក់កណ្ដាលខែ មេសា ឆ្នាំ២០២៥ ខាងមុខនេះ។
សល់ពេលវេលាប្រមាណត្រឹមតែជាង ២០ថ្ងៃទៀតប៉ុណ្ណោះ នឹងឈានចូលមកដល់ឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩។ កៀកនឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះ រដ្ឋបាលខេត្តកណ្ដាល បានជូនដំណឹងឱ្យបានដឹងថា «សកម្មភាពរាំស្ទាក់សុំលុយ មិនត្រូវបានអនុញ្ញាតឡើយ ក្នុងមូលដ្ឋានខេត្តកណ្ដាល ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាខែ មេសា ខាងមុខនេះ។»
ទោះយ៉ាងណានេះ គឺជាចំណាត់ការមួយដែលត្រូវបានផ្សាយចេញតាមបណ្ដាញសង្គមរបស់រដ្ឋបាលខេត្ត ដោយមានភ្ជាប់រូបភាពលោកអភិបាលខេត្ត កួច ចំរើន ប៉ុន្តែគេនៅរង់ចាំមើលថា តើ ចំណាត់ការ និងការអនុវត្ត បែបណាដើម្បីរក្សាសណ្ដាប់ធ្នាប់ល្អក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខាងមុខនេះ?