ភ្នំពេញ៖ នៅម៉ោង ១១ព្រឹកថ្ងៃទី១៩ ខែតុលានេះ សព លោក សេក បរិសុទ្ធ អ្នកឯកទេសវិស័យសារព័ត៌មាន និងជាប្រធានទំនាក់ទំនង នៃអង្គការ អេដ អេ អាក់ស្យុង (AEA) បានបូជា នៅវត្តទួលទំពូង រាជធានីភ្នំពេញ។ ក្នុងពិធីបូជាសព អ្នកឯកទេសវិស័យសារព័ត៌មានរូបនេះ មានការចូលរួមពីមន្ត្រីអង្គការសង្គមស៊ីវិល មន្ត្រីរដ្ឋាភិបាល និង សិស្សនិស្សិត ជាច្រើន ជាពិសេសនិស្សិតដែលកំពុងសិក្សាជាមួយលោក ទាក់ទងនឹង វិជ្ជាជីវៈអ្នកសារព័ត៌មាន។
ក្រុមនិស្សិតទាំងនោះបានបង្ហាញអារម្មណ៍សោកស្តាយ ខណៈដែលគ្រូម្នាក់ ដែលបានផ្តល់ចំណេះដឹងឱ្យពួកគេ ត្រូវបានចាកឆ្ងាយពីលោកនេះ ដោយគ្មានថ្ងៃត្រលប់វិញឡើយ។
ក្រុមនិស្សិត ទាំងនោះ លើកឡើងថាពួកគេនឹងយកចំណេះដឹងដែលលោក សេក បរិសុទ្ធបានផ្តល់ឱ្យ អនុវត្តឱ្យបានល្អក្នុងអាជីពរបស់ពួកគេ ជាពិសេស ការគោរព ក្រមសីលធម៌របស់អ្នកសារព័ត៌មាន។
សូមអញ្ជើញស្តាប់បទយកការណ៍ដែលរៀបរាប់ដោយកញ្ញា ឆេង ណាតា ៖


