ភ្នំពេញ៖ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្របានឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យទទួលស្គាល់សមាជិកគណកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ថ្មីបីរូប។នេះបើតាមព្រះរាជក្រឹត្យចេញផ្សាយនៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ ២០១៧។

ព្រះមហាក្សត្របានឡាយព្រះហស្តលើព្រះរាជក្រឹត្យទទួលស្គាល់សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គឺលោក នុត សុខុម អនុប្រធាន គ.ជ.ប លោក ឌឹម សណ្ណារុំ និងលោក ហ៊ែល សារ៉ាត់ ជាសមាជិក គ.ជ.ប ។
ព្រះរាជក្រឹត្យទទួលស្គាល់សមាជិក គ.ជ.ប ថ្មីនេះ គឺធ្វើងបន្ទាប់ពីអតីតសមាជិក គ.ជ.ប ចំនួនបីរូបកូតាមកពីអតីតគណបកសសង្គ្រោះជាតិ ដែលមានដូចជា លោក គួយ ប៊ុនរឿន លោក រ៉ុង ឈុន និងលោកស្រី តែ ម៉ានីរ៉ុង បានប្រកាសលាលែងពីដំណែងបន្ទាប់ពីតុលាការកំពូលសម្រេចរំលាយគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី១៦ ខែវិច្ឆិកា។
កាលពីថ្ងៃទី២៧ ខែ វិច្ឆិកា រដ្ឋសភាបានប្រកាសទទួលស្គាល់និងផ្តល់សុពលភាពតំណាងរាស្ត្រថ្មីចំនួន៤៤រូប ដើម្បីបែងចែកអាសនៈទៅឲ្យគណបក្សនយោបាយចំនួន៣។ ក្នុងនោះគណបក្សហ្វ៊ុនស៊ិនប៉ិចទទួលបាន ៤១អាសនៈ គណបក្សសញ្ជាតិកម្ពុជាទទួលបាន ២អាសនៈ និងគណបក្សខ្មែរអភិវឌ្ឍសេដ្ឋកិច្ចទទួលបាន ១អាសនៈ ។ចំណែក អាសនៈ ១១ ដែលនៅសល់បន្ទាប់ពីគណបក្សមួយចំនួនបានបដិសេដទទួលយកអាសនៈនេះ គ.ជ.ប បានបែងចែឱ្យទៅគណបក្សប្រជាជនកម្ពុជា៕