ប្រភពព័ត៌មានពីប្រទេសចិន បានឱ្យដឹងថាមហាព្យុះធំមួយ គឺព្យុះ tornado បានសម្លាប់មនុស្ស ៩៨នាក់ និង ជិត៨០០នាក់ រងរបួសដែលវាកើតឡើងនៅខេត្ត Jiangsu ភាគខាងកើតប្រទេស ។
ពួកមន្ត្រីចិន និយាយថាព្យុះដ៏កំណាចនេះបាននាំមកនូវទឹកភ្លៀង ហើយវាយប្រហារលើ ខេត្តនេះ តាំងពីថ្ងៃព្រហស្បតិ៍ ហើយទើបស្ងប់ទៅវិញនៅចុងសប្ដាហ៍កន្លងមកនេះ ។
តាមប្រភព របស់ពួកអាជ្ញាធរ ព្យុះនេះមានកម្លាំងល្បឿនរបស់វា ១២៥គីឡូម៉ែត្រក្នុងមួយម៉ោង ។នេះជាវាយប្រហារដ៏ខ្លាំងក្លា របស់ព្យុះ tornado បានកើតមានម្ដងមកលើ ខេត្ត Jiangsu ដែលពុំធ្លាប់មានកន្លងមក ៕ប្រភព:BBC
Post Views: 352