ភ្នំពេញ៖ ប្រជាពលរដ្ឋកម្ពុជាជាងពីរលាននាក់បានទទួលផលពីវិស័យទេសចរណ៍នេះ បើយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាពិភពលោក លើវិស័យទេសចរណ៍ និងការធ្វើដំណើរ។
របាយការណ៍ដែលចែកចាយដោយលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កម្ពុជាក្នុងវេទិការទេសចរណ៍អាស៊ានកាលពី ថ្ងៃព្រស្បត្តិ៍ទី១៩ មករា នៅប្រទេសសិង្ហបុរី។ របាយការណ៍បង្ហាញថាពលរដ្ឋកម្ពុជាចំនួនជាង២,៣លាននាក់បានទទួលផលពីវិស័យទេសចរណ៍នៅឆ្នាំ២០១៥ ហើយតួលេខនៃប្រជាពលរដ្ឋដែលទទួលផលពីចំណូលទេសចរណ៍នឹងកើនដល់ជាង៣លានក្នុងរយៈពេលដប់ឆ្នាំខាងមុខ៕
Post Views: 170