អេហ្ស៊ិប៖ បេសកម្មស្វែងរកបំណែក យន្តហោះអេហ្ស៊ិប ជើងហោះហើរ MS804 នៅតែពុំទាន់រកឃើញ ដែលគិតមកដល់ថ្ងៃនេះ គឺជាបេសកកម្ម ថ្ងៃទីពីរ ។

តាមបណ្ដាញផ្សាយព័ត៌មាន BBC ក្រុមបេសកម្មដែលជាក្រុមយោធា ពួកគេមកពីប្រទេស អេហ្ស៊ិប ក្រិច បារាំង និងអង់គ្លេស ។ តាមព័ត៌មានយន្តហោះនេះ ដឹកមនុស្ស ៦៦នាក់ ដោយវាហោះចេញពីទីក្រុងប៉ារីស មកទៅក្រុងគែរ ប្រទេសអេហ្ស៊ិប ។ យន្តហោះនេះ វាបានបាត់ពីប្រព័ន្ធរ៉ាដា នៅព្រឹកព្រលឹមកាលថ្ងៃព្រសហ្បត្តិ៍ទី ១៩ ឧសភា ។ គេសង្ស័យថា វាអាចធ្លាក់នៅក្នុងសមុទ្រ Mediterranean។
អាជ្ញាធរអេហ្ស៊ិប និយាយថា យន្តហោះនេះទំនងត្រូវបានបាញ់ទម្លាក់ដោយក្រុមភេរវកម្ម គឺជាងធ្លាក់ដោយ សារបញ្ហាបច្ចេកទេស។ មនុស្សជិះលើយន្តហោះនោះភាគច្រើន ជាជនជាតិអេហ្ស៊ិប និងបារាំង ៕
ប្រភពៈBBC