អាជ្ញាធរនេប៉ាល់បាននិយាយថា យន្តហោះមួយគ្រឿងបានឆេះហើយផ្ទុះធ្លាក់ខណៈ សំដៅចុះចតនៅព្រលានយន្តហោះ រដ្ឋធានីកាថាម៉ាន់ឌូ ដែលយន្តហោះនេះ បានហោះចេញពីប្រទេសបង់ក្លាដេសកាលពីថ្ងៃចន្ទ ទី១២ មីនា។
ពួកមន្ត្រីបានបញ្ជាក់ថា មនុស្សស្លាប់ ៤០នាក់ នៅពេលបានផ្ទុះធា្លក់ចូលវាលបាល់ទាត់នៅព្រលានយន្តហោះ ហើយ ៩នាក់ទៀតបានស្លាប់នៅមន្ទីរពេទ្យ។
អ្នកនាំពាក្យអាកាសចរណ៍ US-Bangla Airlines បាននិយាយថា យន្តហោះនេះ ដឹកមនុស្ស ៧១ នាក់៕ ប្រភពៈDW
Post Views: 241