en     km
en     km

នាទីសុខភាព

Post List #4

តើរបួសគ្រាំទ្រូងនិងសួតជាអ្វី?

តើរបួសគ្រាំទ្រូងនិងសួតជាអ្វី?

ទាវ ឧស្សាAug 28, 20233 min read

តើរបួសគ្រាំទ្រូងនិងសួតជាអ្វី? បើតាមទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែតបានបង្ហាញថា របួសគ្រាំទ្រូង-សួត គឺជាការប៉ះទង្គិចទ្រូង-សួត កម្រិតធ្ងន់ឬស្រាល ដែលរាប់តាំងពីរបួសស្បែក សាច់ដុំទ្រូង រហូតដល់សរីរាង្គក្នុងទ្រូងរួមមានសួត បេះដូង និងសរសៃឈាមធំ ។ល។ បន្ថែមពីនេះរបួសគ្រាំទ្រូង-សួត នេះជាជំងឺមួយដែលអាចមានការគម្រាមកំហែងដល់អាយុជីវិតរបស់អ្នកជំងឺ និងត្រូវការសម្រាកព្យាបាលបន្ទាន់ ដើម្បីកាត់បន្ថយអត្រាមរណភាព។ ចំពោះមូលហេតុនៃការរបួសគ្រាំទ្រូងនិងសួតបណ្តាលមកពីគ្រោះថ្នាក់ចរាចរណ៍លើសពី ៥០%  និងគ្រោះថ្នាក់ដទៃទៀត ដូចជា គ្រោះថ្នាក់ពេលធ្វើការងារ ជម្លោះ និងគ្រោះថ្នាក់តាមលំនៅដ្ឋានមានប្រមាណតិចជាង ៤០%។ក្នុងនោះបណ្តាអ្នករបួសដោយគ្រោះថ្នាក់ចរាចរណ៍មាន ៣៨% មានកម្រិតសុរាក្នុងឈាមខ្ពស់និងភាគច្រើនជាអ្នកបញ្ជាយានយន្តផ្ទាល់។ ម៉្យាងវិញទៀតមន្ទីរពេទ្យកាល់ម៉ែតដដែលបានលើកឡើងពីក្រុមមនុស្សដែលប្រឈមមុខនឹងបញ្ហានេះផងដែរ ក្នុងនោះរួមមានមនុស្សអាយុក្រោម៥០ឆ្នាំ ដែលមានបុរសរហូតដល់ ៧៨% និងស្ត្រីមានត្រឹមតែ ២២% ប៉ុណ្ណោះ។ ក្នុងចំណោមអ្នករបួសទាំងនោះមាន ៦៨% ដែលមានរបួសធ្ងន់នៅកន្លែងផ្សេងទៀត ដែលបន្ថែមទម្ងន់ដល់ការគម្រាមកំហែងដល់អាយុជីវិតអ្នកជំងឺ ដូចជា ករណីរបួសប៉ះទង្គិចក្បាលមាន ៤០% ករណីរបួសប៉ះទង្គិចនិងដាច់សាច់មាន…

អ្វីទៅជាការរលាកប្រព័ន្ធទឹកមូត្រស្រួចស្រាវ?

អ្វីទៅជាការរលាកប្រព័ន្ធទឹកមូត្រស្រួចស្រាវ?

ទាវ ឧស្សាAug 23, 20233 min read

ប្រព័ន្ធទឹកមូត្រជាប្រព័ន្ធទឹកនោមដែលរួមមាន តម្រងនោម ផ្លូវបង្ហូរនោម ប្លោកនោម និងផ្លូវបង្ហូរនោមខាងក្រៅ។  ប្រព័ន្ធទឹកមូត្រនេះមានមុខងារជាច្រើនដូចជា បង្កើតនិងស្តុកទុកទឹកនោម ចូលរួមបង្កើតគ្រាប់ឈាមក្រហម រក្សាបាសនិងអាស៊ីតក្នុងឈាម និងរក្សាលំនឹងអេលីតត្រូលីតជាដើម(ប៉ូតាស្យូម សូល្យូម ក្លរ)។ បន្ថែមពីនេះ មុខងារផ្សេងទៀតមានដូចជា  រក្សាសម្ពាធឈាមក្នុងរាងកាយ រក្សាលំនឹងសារធាតុទឹក និងចូលរួមបង្កើតវីតាមីន B ជាដើម។     រូបភាពនេះមានប្រភពពីគេហទំព័រសុខភាព Healthline  របស់អាមេរិក តើការរលាកប្រព័ន្ធទឹកមូត្រស្រួចស្រាវជាអ្វី? តាមទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត បានបង្ហាញថា ការរលាកប្រព័ន្ធទឹកមូត្រ គឺជាការកកើតនៃមេរោគនៅក្នុងប្រព័ន្ធបង្ហូរទឹកនោម។ ប្រភេទនៃការរលាកបំពង់ទឹកមូត្រអាចមានដូចជា៖ការលាកតម្រងនោមស្រួចស្រាវ (Pyélonéphrite aiguë)…

ជំងឺខ្សោយតំរងនោមស្រួចស្រាវដោយសារការបរិភោគប្រម៉ាត់ត្រី!

ជំងឺខ្សោយតំរងនោមស្រួចស្រាវដោយសារការបរិភោគប្រម៉ាត់ត្រី!

ទាវ ឧស្សាAug 22, 20232 min read

ប្រជាជននៃប្រទេសមួយចំនួននៃតំបន់អាស៊ីក៏ដូចជាកម្ពុជា នៅមានទម្លាប់ប្រើប្រាស់ឱសថបុរាណក្នុងការព្យាបាលជំងឺ។ ប្រម៉ាត់ត្រីត្រូវបានគេចាត់ទុកជាឱសថមួយប្រភេទសម្រាប់បំប៉នសុខភាព ព្យាបាលការឈឺសន្លាក់ឆ្អឹង ជំនួយភ្នែក ព្យាបាលគ្រុនក្ដៅឬជំងឺហឺតជាដើម។ រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត បើតាមគេហទំព័របណ្ណាល័យជាតិវេជ្ជសាស្ត្រនៅសហរដ្ធអាមេរិក(NIH) បានបង្ហាញថា ជំងឺខ្សោយតំរងនោមស្រួចស្រាវនេះបង្កឡើងដោយការពុលប្រមាត់ត្រីពី ៥៥% ទៅ ១០០% និងមានអត្រាមរណៈចំនួន ៩១.៧% ឯណ្ណោះ។ ការសិក្សាក៏បានបង្ហាញថា ថង់ប្រមាត់ត្រីក៏អាចបំផ្លាញបេះដូង ថ្លើម រលាកក្រពះពោះវៀន និងនាំឱ្យមានបញ្ហាសរីរាង្គជាច្រើនផងដែរ។ រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត ប្រម៉ាត់ត្រីប្រភេទខ្លះមានផ្ទុកនូវសារធាតុពុលមួយចំនួន(សារធាតុ 5α cyprinol sulfate) ដែលអាចផ្ដល់គ្រោះថ្នាក់ធ្ងន់ធ្ងរដល់សុខភាព។ ត្រីដែលមានប្រម៉ាត់ពុលមានច្រើនប្រភេទ ប៉ុន្តែនៅប្រទេសកម្ពុជាប្រម៉ាត់ត្រីដែលតែងបង្កការពុលញឹកញាប់មាន ២ប្រភេទគឺ:…

តើអ្វីទៅជាជំងឺខ្សោយពោះវៀន?(Irritable Bowel Syndrome)

តើអ្វីទៅជាជំងឺខ្សោយពោះវៀន?(Irritable Bowel Syndrome)

ទាវ ឧស្សាAug 21, 20233 min read

ជំងឺខ្សោយពោះវៀន គឺជាបណ្តុំរោគសញ្ញាទាំងឡាយណាដែលបញ្ជាក់ថាអ្នកជំងឺមានបញ្ហានៅក្នុងពោះវៀន។ ជំងឺនេះត្រូវបានគេឱ្យឈ្មោះផ្សេងៗគ្នាទៅតាមការនិយមរបស់គ្រូពេទ្យ ដើម្បីងាយស្រួលក្នុងការពន្យល់អ្នកជំងឺដូចជា ជំងឺរលាកពោះវៀនរ៉ាំរ៉ៃ ជំងឺខ្យល់ក្នុងពោះវៀន និងហើមពោះវៀនជាដើម។     រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត ជំងឺខ្សោយពោះវៀន ជាជំងឺមួយដែលគេជួបប្រទះញឹកញាប់ ជាពិសេសអ្នកជំងឺដែលបានពិគ្រោះនៅផ្នែកថ្លើម-ក្រពះ-ពោះវៀននៅឯមន្ទីរពេទ្យ មានជំងឺខ្សោយពោះវៀននេះលើសពី ៥០% ឯណ្ណោះ។ នេះបើយោងតាមការបង្ហាញពីមន្ទីរពេទ្យកាល់ម៉ែត។ ដោយឡែក ចំពោះរោគសញ្ញានៃជំងឺខ្សោយពោះវៀន អ្នកជំងឺអាចមានអាការៈដូចជា ឈឺពោះរ៉ាំរ៉ៃ ចុកឆ្អល់ក្នុងពោះតឹងណែនក្នុងពោះ ញ៉ាំឆាប់ឆ្អែត និងរោគសញ្ញាមួយចំនួនទៀតដែលគេចែកជំងឺនេះជា ៤ ក្រុមរួមមាន ក្រុមទី១ រាគរ៉ាំរ៉ៃ ក្រុមទី២ ទល់លាមករ៉ាំរ៉ៃ ក្រុមទី៣…

តើគួរដឹងអ្វីខ្លះពីទារកកើតមិនគ្រប់ខែ?

តើគួរដឹងអ្វីខ្លះពីទារកកើតមិនគ្រប់ខែ?

ទាវ ឧស្សាAug 18, 20234 min read

ងាកមកព័ត៌មានសុខភាពវិញ កញ្ញា ទាវ ឧស្សា សូមលើកយកអត្ថបទស្រាវជ្រាវមួយទាក់ទងនឹងស្រ្តីមានផ្ទៃពោះគួរស្វែងយល់ពីទារកកើតមិនគ្រប់ខែ ។ តទៅនេះសូមអញ្ជើញស្តាប់ដូចតទៅ! បញ្ហាទារកកើតមិនគ្រប់ខែគឺជាបញ្ហាសកលមួយ ដែលមានប្រហែល ១៥ លានទារកបានកើតមិនគ្រប់ខែជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក។ បន្ថែមពីនេះ ទារកទាំងនោះប្រមាណ ៦០% កើតក្នុងបណ្តាប្រទេសក្នុងតំបន់អាហ្វ្រិក និងនៅអាស៊ីខាងត្បូង។ នេះបើយោងតាមគេហទំព័ររបស់អង្គការសុខភាពពិភពលោក(WHO)។ តើអ្វីទៅជាទារកកើតមិនគ្រប់ខែ? តាមនិយមន័យរបស់អង្គការសុខភាពពិភពលោក ទារកកើតមិនគ្រប់ខែ ជាទារកដែលកើតមុន ៣៧ សប្តាហ៍នៃអាយុគភ៌ ដែលជាធម្មតាទារកត្រូវកើតនៅសប្តាហ៍ទី៤០។ ជាទូទៅទារកកើតមិនគ្រប់ខែ គឺទាមទារការថែទាំជាពិសេសខុសពីទារកកើតគ្រប់ខែ ព្រោះទារកកើតមិនគ្រប់ខែមិនទាន់រៀបចំខ្លួនរួចរាល់សំរាប់ការរស់នៅក្រៅផ្ទៃពោះម្តាយ។ ប្រសិនបើទារកកើតកាន់តែឆាប់…