Post List #4
ស្វែងយល់ពីបញ្ហាប្រឈមនៃទារកលើសទម្ងន់ពេលកើត
យោងតាមការបង្ហាញពីមន្ទីរពេទ្យកាល់ម៉ែត ទារកដែលលើសទម្ងន់ពេលកើត ជាទារកដែលមានទម្ងន់ លើសពី ៤គីឡូក្រាម ឬលើសពី ៩០ភាគរយ នៃទម្ងន់មធ្យមរបស់ទារកធម្មតា បន្ទាប់ពីស្រ្តីសម្រាកទារករួច។ តាមរយៈការសិក្សាជាច្រើនបានបង្ហាញថា ស្តី្រមានផ្ទៃពោះទាំងអស់ប្រហែលជា ១% ទៅ ១០% បានផ្តល់កំណើតនូវទារកដែលលើសទម្ងន់។ រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត ចំពោះមូលហេតុដែលបណ្តាលឲ្យទារកលើសទម្ងន់អាចបណ្តាលមកពី ស្រ្តីជាម្តាយមានជំងឺទឹកនោមផ្អែមដែលគ្រប់គ្រងជាតិស្ករពុំបានត្រឹមត្រូវ ស្រ្តីឡើងទម្ងន់ខុសពីធម្មតាក្នុងអំឡុងពេលពរពោះ និងកត្តាតំណពូជពីម្តាយឬឪពុកមានមាឌធំ ឬធាតជាដើម។ បន្ថែមពីនេះ មន្ទីរពេទ្យកាល់ម៉ែតដដែលបានលើកឡើងនូវផលវិបាក ដែលអាចកើតមាននៅពេលដែលទារកលើសទម្ងន់ពេលកើតដូចតទៅ៖ ចំពោះម្តាយមានកត្តាប្រឈមដូចជា ពិបាកសម្រាលកូនតាមធម្មជាតិ និងមានអត្រាប្រឈមខ្ពស់ក្នុងការសម្រាលកូនតាមការវះកាត់ជាដើម។ រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត ចំណែកកត្តាប្រឈមលើទារកក្នុងផ្ទៃ និងអំឡុងពេលសម្រាល៖ គឺបណ្តាលកើនឡើងនូវអត្រានៃភាពមិនប្រក្រតីពីកំណើត ធ្វើឱ្យទារកអាចប្រឈមនឹងការកើតមិនគ្រប់ខែ ទារកអាចជាប់ស្មា រងរបួសពុំអាចលើកដៃរួច ឬ បាក់ឆ្អឹង និងទារកអាចប្រឈមនឹងការស្លាប់ក្នុងពោះទៀតផង។ រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត រីឯកត្តាប្រឈមលើទារកក្រោយកើតឯណ្ណេះវិញ ទារកអាចប្រឈមនឹងកង្វះជាតិស្ករ…
ការស្វែងយល់ពីជំងឺភ្នែកស្ងួត(Sécheresse oculaire)
ជំងឺភ្នែកស្ងួតអាចកើតមាននៅលើមនុស្សគ្រប់វ័យ ដែលមានប្រជាជនប្រមាណ ៥% ទៅ ៣៥% កើតជំងឺនេះ ដោយភាគច្រើនកើតមានលើមនុស្សដែលមានអាយុលើសពី ៥0ឆ្នាំឡើង និងច្រើនកើតមានលើស្រ្តី រួមនឹងអ្នកដែលទទួលវីតាមីនA ឬខ្លាញ់អូមេហ្គា៣ មិនបានគ្រប់គ្រាន់ ។ នេះបើយោងតាមការចេញផ្សាយពីមន្ទីរពេទ្យកាល់ម៉ែត។ តើជំងឺភ្នែកស្ងួតជាអ្វី? តាមគេហទំព័រវិទ្យាស្ថានជាតិសុខភាពផ្នែកភ្នែកនៃសហរដ្ធអាមេរិក (National Eye Institute) បានបង្ហាញថា ជំងឺភ្នែកស្ងួត (Sécheresse oculaire) កើតឡើងនៅពេលដែលភ្នែកមិនអាចបង្កើតទឹកភ្នែកសម្រាប់ផ្តល់សំណើមដល់ភ្នែកបាន ដែលធ្វើឱ្យភ្នែកមានសភាពមិនស្រួល ហើយក្នុងករណីខ្លះក៏អាចបណ្តាលឱ្យមានបញ្ហាភ្នែកផងដែរ។ រូបភាពនេះមានប្រភពពីមន្ទីរពេទ្យកាល់ម៉ែត ចំពោះរោគសញ្ញានៃជំងឺភ្នែកស្ងួត មន្ទីរពេទ្យកាល់ម៉ែតបានបង្ហាញថា…
គន្លឹះទាំង ៦ យ៉ាងជួយកាត់បន្ថយបញ្ហាភ្នែកនឿយណាយពីការសម្លឹងមើលកុំព្យូទ័រ
មនុស្សម្នាក់ៗចំណាយពេលសម្លឹងលើអេក្រង់អេឡិចត្រូនិចជាមធ្យមប្រាំពីរម៉ោងក្នុងមួយថ្ងៃ។ បន្ថែមពីនេះអ្នកប្រើប្រាស់គ្រឿងអេក្រង់អេឡិចត្រូនិចលើសពី ៩0% មានបញ្ហាភ្នែកនឿយណាយ ដែលកើតមានបន្ទាប់ពីការសម្លឹងអេក្រង់ឧបករណ៍អេឡិចត្រូនិចដូចជា កុំព្យូទ័រ ទូរស័ព្ទដៃ អាយផេត រយៈពេលយូរដោយគ្មានបានសម្រាក។ សកម្មភាពបែបនេះនាំឱ្យមានរោគសញ្ញាដូចជា៖ ព្រិលភ្នែក ឬភ្នែកចុះខ្សោយ ក្រហាយភ្នែក មានប្រតិកម្មនឹងពន្លឺ ឈឺក្បាល ឈឺខ្នង និងក ដោយសារតែការងារ ឬបំពេញតម្រូវការណាមួយដែលគ្រប់គ្នាមិនអាចផ្តាច់ពីប្រើប្រាស់គ្រឿងអេក្រង់អេឡិចត្រូនិច ។ ដូច្នេះ តទៅនេះយើងនឹងលើកយកនូវគន្លឹះទាំង ៦ យ៉ាង ដែលជួយកាត់បន្ថយបញ្ហាភ្នែកនឿយណាយ តាមការណែនាំពីវេជ្ជបណ្ឌិតឯកទេសជំងឺភ្នែកនៃគ្លីនិច Cleveland នៅសហរដ្ធអាមេរិកដូចតទៅ៖ គន្លឹះទី១ អ្នកគួរលៃមុំក្នុងការមើលអេក្រង់ឱ្យបានត្រឹមត្រូវ…
ការនាំកុមារទៅពិនិត្យសុខភាពភ្នែកមុនពេលចូលរៀនថ្នាក់ដំបូងអាចបញ្ចៀសបញ្ហាភ្នែករបស់កុមារទៅថ្ងៃអនាគត
អាណាព្យាបាលគ្រប់រូបត្រូវនាំកុមារតូចៗធ្វើការពិនិត្យភ្នែក និងមិនត្រូវពន្យារពេលនោះឡើយ ព្រោះបញ្ហាភ្នែកមួយចំនួនប៉ះពាល់ដល់ការមើលឃើញរបស់ពួកគេពេញមួយជីវិត។ បន្ថែមពីនេះ ការស្វែងរកបញ្ហាភ្នែកឱ្យបានឆាប់រហ័ស ពោលគឺដើម្បីព្យាបាលបញ្ហាភ្នែកដែលមានសភាពតូចតាច ការពារកុំឱ្យបញ្ហាទាំងនោះកាន់តែធ្ងន់ធ្ងរនិងពិបាកព្យាបាល។ នេះបើយោងតាមគេហទំព័រគ្លីនិក Cleveland នៃសហរដ្ធអាមេរិក។ វេជ្ជបណ្ឌិតជំនាញភ្នែកកុមារបានបញ្ជាក់ថា ការពិនិត្យនិងធ្វើតេស្តភ្នែកមិនមែនត្រឹមតែបង្ហាញថា កុមារត្រូវតែពាក់វ៉ែនតានោះទេ តែជាបង្ការយ៉ាងល្អសម្រាប់ភ្នែករបស់កូនលោកអ្នក។ តើកុមារត្រូវការពិនិត្យភ្នែកនៅពេលណា? តាមគេហទំព័រគ្លីនិក Cleveland ដដែលបានណែនាំថា បើអាចគួរធ្វើតេស្តកុមារអាយុ១ឆ្នាំ និងគួរធ្វើតេស្តភ្នែកម្តងទៀតមុនពេលពួកគេចូលរៀនថ្នាក់មត្តេយ្យ ទោះបីកុមារមិនមានបញ្ហាភ្នែកជាក់ស្តែងក៏ដោយ។ ការធ្វើតេស្តដើម្បីរកមើលភាពមិនប្រក្រតីណាមួយរបស់កុមារ មានសារៈសំខាន់ចំពោះកុមារដែលមានសមាជិកគ្រួសារមានបញ្ហាភ្នែកដូចជា ភ្នែកស្រលៀង (strabismus) ឬ មានជំងឺភ្នែកខ្ជិលជាដើម(amblyopia)។ លើសពីនេះទៅទៀត បើសិនកុមារមានភាពមិនប្រក្រតីនិងមិនទទួលការធ្វើរោគវិនិច្ឆ័យបានទាន់ពេលនោះទេ និងអាចធ្វើឱ្យពួកគេបាត់បង់ការមើលឃើញទៀតផង…
ស្វែងយល់ពីរោគសញ្ញានៃការលើសជាតិប៉ូតាស្យូម
សូដ្យូម និងប៉ូតាស្យូម ជាអ៊ីយ៉ុងដែលមានបរិមាណច្រើនជាងគេនៅក្នុងខ្លួនមនុស្ស។ សូដ្យូមភាគច្រើនស្ថិតនៅខាងក្រៅកោសិកា និងចំណែកប៉ូតាស្យូមភាគច្រើនស្ថិតនៅក្នុងកោសិកា។ បន្ថែមពីនេះ កម្រិតប៉ូតាស្យូមនេះ គឺវាស់ដោយការពិនិត្យឈាម។ នេះយោងតាមការលើកឡើងពីទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត។ រូបភាពនេះមានប្រភពទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត តើការលើសជាតិប៉ូតាស្យូម(hyperkalemia) ជាអ្វី? ការលើសជាតិប៉ូតាស្យូម គឺជាបញ្ហាសុខភាពមួយ ដែលអ្នកជំងឺមានផ្ទុកជាតិប៉ូតាស្យូមច្រើនពេកក្នុងឈាម។ ជាទូទៅ រាងកាយគឺត្រូវការប៉ូតាស្យូម ព្រោះប៉ូតាស្យូមមានតួនាទីដ៏សំខាន់ជួយសរសៃប្រសាទ និងសាច់ដុំ រួមទាំងបេះដូងផងឱ្យមានដំណើរការជាប្រក្រតី។ ប៉ុន្តែបើមានប៉ូតាស្យូមច្រើនពេកក្នុងឈាម នោះអាចនាំឱ្យមានគ្រោះថ្នាក់ និងអាចបណ្តាលឱ្យមានបញ្ហាបេះដូងយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមគេហទំព័រមូលនិធិតម្រងនោមជាតិ នៃសហរដ្ធអាមេរិក (National Kidney Foundation)។ រូបភាពនេះមានប្រភពទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត…