en     km
en     km

នាទីសុខភាព

Post List #4

នាទីសុខភាព៖ស្វែងយល់អំពីអត្ថប្រយោជន៍នៃកាំរស្មីសម្រាប់ជំងឺមហារីកមាត់ស្បូនរបស់ស្រ្តី

នាទីសុខភាព៖ស្វែងយល់អំពីអត្ថប្រយោជន៍នៃកាំរស្មីសម្រាប់ជំងឺមហារីកមាត់ស្បូនរបស់ស្រ្តី

WMCJan 5, 20242 min read

ជំងឺមហារីកមាត់ស្បូន គឺជាការវិវត្តន៍មិនប្រក្រតី និងលឿនខុសធម្មតា នៃកោសិការរបស់មាត់ស្បូនស្រ្តី បង្កើតបានជាដុំសាច់ ដែលយើងតែងតែហៅថាជាជំងឺដុំសាច់មហារីក។ វាមាននិន្នាការរាលដាលសរីរាង្គជុំវិញ (Invasion) និងសរីរាង្គនៅឆ្ងាយ (Metastasis)។ ជំងឺនេះឈរលំដាប់ទី១ នៃជំងឺមហារីករបស់ស្ត្រីនៅក្នុងប្រទេសកម្ពុជា។ នេះដោយយោងតាមការលើកឡើងរបស់ទំព័រហ្វេសប៊ុកមន្ទីរពេទ្យ កាល់ម៉ែត។ ១- តើការព្យាបាលជំងឺមហារីកមាត់ស្បូនមានអ្វីខ្លះ? ការព្យាបាលជំងឺមហារីកមាត់ស្បូន ធ្វើតាមដំណាក់កាលរបស់ជំងឺ (FIGO classification) ប៉ុន្តែជាទូទៅការព្យាបាលរួមមាន ៖ – ការព្យាបាលដោយកាំរស្មី (ការបញ្ចាំង និងស្អំ) – ការចាក់ថ្នាំគីមី – ការវះកាត់ ២- ហេតុអ្វីត្រូវការកាំរស្មីក្នុងការព្យាបាល ? – ជាវិធីសាស្រ្តដើរតួយ៉ាងសំខាន់ដែលជាលក្ខណៈស្តង់ដារក្នុងការព្យាបាលជំងឺមហារីកមាត់ស្បូនចាប់ពីដំណាក់ការ IB3-IVA (ទំហំដុំសាច់ធំជាង ៤ស.ម ឫដុំសាច់រាលដាលដល់សរីរាង្គជាប់មាត់ស្បូន)។ -…

នាទីសុខភាព៖ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល(Stroke)អាចបណ្ដាលឱ្យស្លាប់ឬធ្លាក់ខ្លួនពិការបាន!

នាទីសុខភាព៖ជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាល(Stroke)អាចបណ្ដាលឱ្យស្លាប់ឬធ្លាក់ខ្លួនពិការបាន!

WMCDec 19, 20232 min read

រូបភាព:CALMETT HOSPITAL PAGE យោងតាមរបាយការណ៍របស់អង្គការសុខភាពពិភពលោក ចំនួននៃអ្នកកើតជំងឺគ្រោះថ្នាក់សរសៃឈាមខួរក្បាលក្នុងមួយឆ្នាំៗ មានចំនួនប្រហែល ១៥លាននាក់ ហើយក្នុងនោះមាន ៥លាននាក់អាចប្រឈមដល់បាត់បង់អាយុជីវិតបាន។ ការស្គាល់ពីរោគសញ្ញានៃជំងឺនេះងាយស្រួល អាចឱ្យគេ ឆាប់បញ្ជូនអ្នកជំងឺមកកាន់មន្ទីរពេទ្យឱ្យបានលឿនបំផុត គឺជាមធ្យោបាយប្រសើរបំផុតតែមួយគត់ដែលនាំអោយជីវិតមួយត្រូវបានជួយសង្គ្រោះទាន់ពេលវេលា។ ចំពោះរោគសញ្ញាសំខាន់ៗរួមមាន៖ ទី១.ពិបាកនិយាយភ្លាមៗ ឬនិយាយមិនបាន ទី២. ទន់ដៃ ទន់ជើង មួយចំហៀងភ្លាមៗ (ពាក្យខ្មែរយើងថាស្លាប់មួយចំហៀងខ្លួន)  និងវៀចមុខភ្លាមៗ។ …

តើ​គួរ​ធ្វើ​ដូចម្តេចបើ​រក​ឃើញ​ដុំ​សាច់​ក្នុង​សុដន់?

តើ​គួរ​ធ្វើ​ដូចម្តេចបើ​រក​ឃើញ​ដុំ​សាច់​ក្នុង​សុដន់?

ទាវ ឧស្សាOct 23, 20232 min read

នៅពេលមានអារម្មណ៍ថា មានដុំពកក្នុងសុដន់ អ្វីដែលស្រ្តីគ្រប់រូបតែងតែគិតនោះគឺជំងឺមហារីក ប៉ុន្តែក្នុងករណីភាគច្រើន ដុំពកក្នុងសុដន់មានលក្ខណៈស្លូត ឬមិនមែនសុទ្ធតែជាមហារីកនោះទេ។ ដុំពកទាំងនោះអាចជាការផ្លាស់ប្តូរសរសៃជាលិកាសុដន់ និងដុំពកសុដន់ខ្លះទៀតជាដុំគីស ឬថង់ដែលពោរពេញដោយសារធាតុរាវនៅក្នុងសុដន់ ហើយភាគច្រើនកើតមានលើស្ត្រីក្នុងវ័យចន្លោះពី ៣០ ទៅ៤០ឆ្នាំ ប៉ុន្តែក៏អាចកើតចំពោះមនុស្សគ្រប់វ័យ ជាពិសេសមុនពេលស្រ្តីមករដូវ។ មិនតើតែចំពោះស្ត្រីទាំងស្រុងទេ មនុស្ស​ប្រុស ​ក៏​អាច​មាន​ដុំ​សាច់​សុដន់និង​ជំងឺមហារីក​សុដន់ផង​ដែរ។ ដុំពកសុដន់ទាំងនោះអាចបណ្តាលមកពីអតុល្យភាពអ័រម៉ូន ឬផលប៉ះពាល់នៃថ្នាំជាដើម។  នេះបើតាមការបង្ហាញពីគេហទំព័រគ្លីនិក Cleveland នៃសហរដ្ធអាមេរិក។ យោងតាមសមាគមជំងឺមហារីកអាមេរិក ដុំសាច់ ឬដុំគីស មិនមានន័យថានឹងវិវត្តទៅជាមហារីកសុដន់នោះទេ។ ទោះបីជាដុំពកភាគច្រើនមិនមែនជាមហារីកក៏ដោយ អ្នកជំងឺត្រូវដឹងដុំ​ពក​នោះជាប្រភេទអ្វីនិងដើម្បី​មើល​ថា​ខាងក្នុង​មាន​លក្ខណៈ​បែបណា ដោយអ្នកជំងឺត្រូវធ្វើ x-ray រូបភាព(mammogram) ឬ​អ៊ុលត្រាសោន ​។…

ស្វែងយល់ពីជំងឺមហារីកមាត់ធ្មេញ (Oral Cancer)

ស្វែងយល់ពីជំងឺមហារីកមាត់ធ្មេញ (Oral Cancer)

ទាវ ឧស្សាOct 20, 20233 min read

ជំងឺមហារីកមាត់ធ្មេញ គឺជាដុំកោសិកាមហារីកដែលរីករាលដាលនៅក្នុងប្រអប់មាត់។ ដុំកោសិកាមហារីកនេះ កើតចេញពីកោសិកានៅក្នុងប្រអប់មាត់ដោយផ្ទាល់(Primary Lesion) ដូចជាអញ្ចាញធ្មេញ អណ្តាត តំបន់ក្រោមអណ្តាត ឆ្អឹងថ្គាម ក្រអូមមាត់ ឬក៏ជាដុំកោសិកាមហារីកដែលកើតមានដោយសារការរីករាលដាលពីដុំកោសិកាមហារីកផ្សេងទៀតក្នុងសារពាង្គកាយ (Metastasis from a distant site of origin)។ នេះបើតាមការឱ្យដឹងពីមន្ទីរពេទ្យកាល់ម៉ែត។ ជំងឺមហារីកមាត់ធ្មេញមានច្រើនប្រភេទណាស់ (ប្រហែល ៩០% ជាប្រភេទ Squamous Cell carcinomas) ភាគច្រើននៃជំងឺនេះ មានទីតាំងស្ថិតនៅលើអណ្តាត តំបន់ស្ថិតក្រោមអណ្តាត តំបន់សាច់ថ្ពាល់…

ស្វែងយល់ដំណោះស្រាយនៃវិបត្តិដំណេក

ស្វែងយល់ដំណោះស្រាយនៃវិបត្តិដំណេក

ទាវ ឧស្សាOct 9, 20234 min read

មនុស្សយើងចាប់ពីវ័យជំទង់ត្រូវការពេលវេលាសម្រាកជាមធ្យម ៨ម៉ោង ដែលថេរវេលានេះប្រែប្រួលពីបុគ្គលម្នាក់ទៅម្នាក់ទៀតចន្លោះពី៣ម៉ោង ទៅ១០ម៉ោង។ ដំណេកមានសារៈសំខាន់ណាស់សម្រាប់សរីរាង្គ ដើម្បីស្តារភាពនឿយហត់របស់សាច់ដុំ និង ប្រព័ន្ធប្រសាទដែលបានដំណើរការអស់រយៈពេលពេញមួយថ្ងៃ។ ដំណេកជាពេលដែលខួរក្បាលសម្អាតជាតិពុល រៀបចំនិងរក្សាទុកការចងចាំ។ បន្ថែមពីនេះ ដំណេកធម្មតារបស់មនុស្សម្នាក់ៗប្រព្រឹត្តទៅដោយចែកជាច្រើនដំណាក់កាល ដែលអាចបែងចែកបានច្បាស់លាស់ដោយការវាស់រលកចរន្តអគ្គិសនីកោសិកាខួរក្បាល ដែលនឹងប្រែប្រួលទៅតាមកម្រិតសកម្មភាពរបស់កោសិកាទាំងនោះ។ នេះយោងតាមការលើកឡើងរបស់មន្ទីរពេទ្យកាល់ម៉ែត។ តាមមន្ទីរពេទ្យកាល់ម៉ែតដដែរបានបង្ហាញថា រចនាសម្ព័ន្ធខួរក្បាលមានភារកិច្ចក្នុងការសម្របសម្រួលការភ្ញាក់ដឹងខ្លួន និង ដំណេករបស់មនុស្សម្នាក់ៗក្នុងអ៊ីប៉ូតាលាម៉ុស (Hypothalamus) និងមានអរម៉ូនជាច្រើនរួមចំណែកក្នុងនោះ (មាន Vaso-intestinal peptide, cortical lobe intermediary peptide, growth hormone,…