Post List #4
ផលវិបាកនៃការសម្រាលកូនដោយវះកាត់!
ការសម្រាលកូនដោយវះកាត់ គឺជាវិធីសាស្រ្តដែលគ្រូពេទ្យណែនាំដល់ស្រ្តីមានផ្ទៃពោះ ខណៈស្រ្តីស្ថិតក្នុងស្ថានភាពអាចបង្កគ្រោះថ្នាក់មួយចំនួនបើសិនសម្រាលកូនតាមធម្មជាតិ។ ស្ថានភាពអាចប្រឈមគ្រោះថ្នាក់ដោយសារតែ ស្រ្តីមានប្រវត្តិជំងឺទឹកនោមផ្អែម សម្ពាធឈាមខ្ពស់ មានមេរោគអេដស៍ ឬស្ថិតក្នុងស្ថានភាពមួយចំនួនផ្សេងទៀតដែលអាចរារាំងដល់ការសម្រាលតាមធម្មជាតិ។ យ៉ាងណាមិញ ស្រ្តីត្រូវបានលើកទឹកចិត្តឲ្យសម្រាលកូនតាមធម្មជាតិ ត្បិតថាការសម្រាលតាមធម្មជាតិមានផលវិបាកតិចតួចជាងការសម្រាលកូនដោយវះកាត់។ ករណីក្រុមគ្រូពេទ្យសម្រេចឈានដល់ការវះកាត់ លុះត្រាតែការសម្រាលតាមធម្មជាតិអាចមានគ្រោះថ្នាក់ចំពោះម្តាយ និងកូន។ នេះបើតាមការណែនាំលើទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត។ រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត បើតាមមន្ទីរពេទ្យកាល់ម៉ែត បច្ចុប្បន្ននេះអត្រានៃការសម្រាលកូនដោយការវះកាត់មានការកើនឡើងជាលំដាប់ គួរឲ្យព្រួយបារម្ភ ជាពិសេសការវះកាត់ដោយគ្មានមូលហេតុត្រឹមត្រូវ។ ស្រ្តីមួយចំនួនយល់ថា ការសម្រាលកូនដោយវះកាត់ មានភាពងាយស្រួល ហើយម្តាយមិនឈឺពោះពេលសម្រាល ដោយពួកគេមើលរំលងពីផលវិបាកនានាដែលកើតមាននៅថ្ងៃអនាគត ដែលបណ្តាលមកពីការវះកាត់នេះ។ ដូច្នេះ តើមានផលវិបាកអ្វីខ្លះចំពោះម្តាយអំឡុង និងក្រោយពេលការវះកាត់? មន្ទីរពេទ្យកាល់ម៉ែត បានលើកបង្ហាញពីផលវិបាកអំឡុងពេលវះកាត់ ដែលក្នុងនោះមានដូចជា ផលវិបាកកកើតចេញពីការប្រើថ្នាំសណ្តំ (Syndrome de…
យល់ដឹងពីសុខភាពមាត់ធ្មេញចំពោះស្ត្រីមានផ្ទៃពោះ ភាគ២
តទៅនេះ យើងនឹងលើកយកចំនុចសំខាន់ៗសម្រាប់ថែរក្សាសុខភាពមាត់ធ្មេញចំពោះស្ត្រីមានផ្ទៃពោះដូចតទៅ៖ បើតាមសៀវភៅសុខភាពមាត់ធ្មេញ និងការមានផ្ទៃពោះ របស់មូលនិធិ Global Child Dental Fund បានបង្ហាញថា ពេលវេលាដែលល្អបំផុតក្នុងការចាប់ផ្តើមថែទាំធ្មេញរបស់កូនតូចៗគឺនៅពេលដែលស្រ្តីកំពុងពរពោះ។ រូបភាពនេះមានប្រភពពីគេហទំព័រ Global Child Dental Fund ការយកចិត្តទុកដាក់លើរបបអាហារគឺជារឿងចាំបាច់នៅដំណាក់កាលនៃការចាប់ផ្តើមមានផ្ទៃពោះ។ របបអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ នឹងជួយឲ្យស្រ្តីមានសុខភាពល្អ។ ប្រសិនបើ មាតាពុំបានបរិភោគអាហារគ្រប់គ្រាន់ក្នុងពេលបីខែដំបូងនៃការមានផ្ទៃពោះទេ នោះនឹងបង្កឲ្យមានផលប៉ះពាល់ដល់អាហាររូបត្ថម្ភ និងអ័រម៉ូន ព្រោះពេលនេះជាការលូតលាស់នៃទងសុក។…
យល់ដឹងពីសុខភាពមាត់ធ្មេញចំពោះស្ត្រីមានផ្ទៃពោះ ភាគ១
សុខភាពមាត់ធ្មេញមានសារៈសំខាន់ណាស់ ហើយជាផ្នែកមួយដែលជួយអោយសុខភាពរាងកាយទូទៅមានភាពល្អប្រសើរផងដែរ។ ដូច្នេះស្ត្រីដែលមានការថែរក្សាសុខភាពមាត់ធ្មេញបានល្អអំឡុងពេលមានផ្ទៃពោះ គឺជាប្រការសំខាន់សម្រាប់ម្តាយនិងទារក ដែលកំពុងកកើតនិងរីកធំលូតលាស់ក្នុងផ្ទៃម្តាយ ព្រោះអាចជៀសវាងការបង្ករោគផ្សេងៗនៅក្នុង មាត់បាន។ តាមទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត្រ បានបង្ហាញថា ពេលដែលស្ត្រីមានផ្ទៃពោះ ក្នុងមាត់របស់ស្រ្តីមានការប្រែប្រួលដូចជា៖ ស្រ្តីងាយក្នុងការរលាកអញ្ចាញធ្មេញ និងឈាមតាមជើងធ្មេញជាដើម។ ជាងនេះស្រ្តីងាយហើមនិងដុះលូតវែងនៅអញ្ចាញធ្មេញ និងកើតឡើងនូវពងបែកក្នុងមាត់ជាញឹកញាប់។ រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត តើស្ត្រីមានផ្ទៃពោះអាចធ្វើធ្មេញបានដែរ រឺទេ? មន្ទីរពេទ្យកាល់ម៉ែត្របានពន្យល់ថា ជាទូទៅពាក្យថាធ្វើធ្មេញ មានន័យទូលំទូលាយណាស់។ ការងារជាទូទៅដូចជា ការសំអាតធ្មេញ រឺប៉ះធ្មេញ មិនមានការប៉ះពាល់…
ស្វែងយល់ពីរោគសញ្ញានិងវិធីព្យាបាលជំងឺគីសដៃស្បូន!
ជំងឺដុំគីសដៃស្បូន គឺមានទ្រទ្រាយជាដុំទឹកមានស្រោម ឬថង់ដែលមានផ្ទុកទៅដោយទឹករាវ រំអិលខាប់ស្អិត លាយឡំឈាមរដូវខាប់ៗ ឬមានជាលិកា សក់..ធ្មេញលាយឡំបញ្ចូលគ្នា នៅខាងក្នុងនៃអូវែដែលនៅសងខាងដៃស្បូនរបស់ស្ត្រីឬគេហៅថា ក្រពេញមេជីវិតស្រ្តី។ តាមទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត្រ បានបង្ហាញនូវរោគសញ្ញានៃជំងឺដុំគីសដៃស្បូននេះដូចខាងក្រោម៖ ស្ត្រីមានអាការៈឈឺចាប់ស្ទំៗ ឬឈឺងំតិចៗមិនបាត់ក្នុងអាងត្រគាក មុនពេលមករដូវ ឬពេលមករដូវ (អង់ដូម៉េទ្រីយ៉ូស៊ីស) និងពេលរួមភេទ។ អាការៈមួយទៀត គឺឈឺចាប់ខ្លាំងភ្លាមៗតែម្តង លាយក្អួតចង្អោរ ទៅតាមសភាពនៃផលវិបាករបស់គីស ដូចជាមានរមួល ឬបែកសង្កត់ទៅលើសរីរាង្គផ្សេងៗតាមទំហំនៃដុំគីស ។ រូបនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម៉ែត …
ជំងឺលើសសម្ពាធឈាមដែលស្ត្រីមានផ្ទៃពោះគួរយល់ដឹង
ជំងឺលើសសម្ពាធឈាម ជាជំងឺមួយប្រភេទដែលបង្កជាផលវិបាកយ៉ាងធ្ងន់ធ្ងរដល់អ្នកជំងឺ ដោយអ្នកជំងឺខ្លះអាចមានផលវិបាកក្រោយការព្យាបាលគឺអាចពិការរាងកាយដែលគេនិយមហៅថា ស្លាប់មួយចំហៀងខ្លួន។ ករណីធ្ងន់ធ្ងរអាចបង្កឱ្យអ្នកជំងឺបាត់បង់ជីវិតតែម្តង។ យោងតាមទំព័រហ្វេសប៊ុកមន្ទីរកាល់ម៉ែត្របានឱ្យដឹងថា ក្នុងចំណោមស្រ្ដីមានផ្ទៃពោះចំនួន ១០នាក់ មានម្នាក់មានជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះទៅហើយ។ រូបភាពនេះមានប្រភពពីទំព័រហ្វេសប៊ុកមន្ទីរពេទ្យកាល់ម់ែត តទៅនេះយើងនឹងនាំនាង កញ្ញា លោក លោកស្រី មកស្វែងយល់ពីជំងឺលើសសម្ពាធឈាម ឬគេនិយមហៅថាជំងឺលើសឈាម តែយើងសូមផ្តោតតែលើស្រ្តីមានផ្ទៃពោះតែប៉ុណ្ណោះ។ តើជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះជាជំងឺដូចម្តេច? តាមទំព័រហ្វេសប៊ុករបស់មន្ទីរពេទ្យកាល់ម៉ែត្របានពន្យល់ថា ជំងឺលើសសម្ពាធឈាមអំឡុងពេលមានផ្ទៃពោះ ចែកចេញជា ៤ ប្រភេទផ្សេងគ្នា៖ ប្រភេទទី ១…